សិស្សសាលា​ម្នាក់​ស្លាប់​ខណៈ​លោកគ្រូ​នាំ​រត់​កីឡា​

1296

(​បន្ទាយមានជ័យ​) ៖ មាន​ភាព​ភ្ញាក់ផ្អើល​បានកើត​ឡើង បន្ទាប់ពី​សិស្សសាលា​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់ ខណៈ​កំពុង​រត់​ហាត់ប្រាណ នៅក្នុង​ម៉ោង​កីឡា ។​ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ចាន់គិរី ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ ។​ជនរងគ្រោះ ឈ្មោះ សួង រិទ្ធី ភេទ​ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ជា​សិស្ស ។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​០៨​ព្រឹក​លោកគ្រូ​បង្រៀន​ផ្នែក​កីឡា បាន​នាំ​សិស្ស​រត់​ហាត់ប្រាណ ក្នុង​ម៉ោង​កីឡា ។ ក្រោយ​រត់​ហាត់ប្រាណ មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​សិស្ស ឈ្មោះ សួង រឹទ្ធ ឈប់​អង្គុយ​ផឹកទឹក ដោយ​មើលឃើញ អា​ការៈមិន​ស្រួល ក៏​ត្រឡប់ក្រោយ​ទៅ​មើល ទើប​ដឹងថា ដាច់ខ្យល់​ស្លាប់​ទៅហើយ ៕S/​ដោយ​៖​ហូ​សាន់​

​សិស្សសាលា​ម្នាក់​ស្លាប់​ខណៈ​លោកគ្រូ​នាំ​រត់​កីឡា​(រុប៖វ៉េបសាយ)