សិស្សានុសិស្ស​ជាង​៤០០​នាក់​និង​ត្រូវ ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​ចំនួន​ពីរ​ក្នុង​ខេត្តមណ្ឌលគិរី​

292

​ដោយ : ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី : ​សិស្សានុសិស្ស​ជាង​៤០០​នាក់​និង​ត្រូវ ប្រឡង​បាក់​ឌុប​នៅ​មណ្ឌល​ចំនួន​ពីរ​ក្នុង​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​លោក​ទឹម សង្វាត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា បានឲ្យដឹងថា សិស្សានុសិស្ស​ដែលមាន​ឈ្មោះ​ត្រូវធ្វើ​ការប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​២០១៨ នៅក្នុង​ខេត្តមណ្ឌលគិរី មាន​ចំនួន​៤១២​នាក់​។​លោក​ថា ការប្រឡង​និង​ត្រូវ​បែង​ចែកជា​ពីរ​មណ្ឌល ក្នុងនោះ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី​(​លិច​)​មាន​ចំនួន​បី​បន្ទប់​ថ្នាក់​វិទ្យាសាស្ត្រ ហើយ​បេក្ខជន​មាន​ចំនួន​៥២​នាក់ ស្រី​២៤​នាក់​។​ជាមួយគ្នា​នោះ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី​(​កើត​)​ចែកចេញជា​១៥​បន្ទប់ ដោយមាន​បេក្ខជន​ចំណេះដឹង​ទូទៅ​ចំនួន​២៦២​នាក់​ស្រី​១៣៥​នាក់​។​បេក្ខជន​បំពេញវិជ្ជា​៨៩​នាក់​ស្រី​៥១​នាក់​។​បេក្ខជនស្វ័យរិន​០៩​នាក់ ស្រី​០៥​នាក់​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប​នៅក្នុង​ខេត្តមណ្ឌលគិរី​ឆ្នាំ​២០១៨​នេះ និង​តម្រូវអោយមាន​មេ​ប្រយោគ​សរុប​៦៦​នាក់ ស្រី​១៧​នាក់​។​នៅ​ព្រឹក​ថ្ងៃទី​២០​សីហា​នោះ​ទៀត លោក​ស្វាយ សំ​អ៊ាង​អភិបាលខេត្ត និង​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​វិញ្ញាសារ​ប្រឡង​ជូន​បេក្ខជន​ផងដែរ​៕​B