សិស្សានុសិស្ស​ទទួល​វចនានុក្រម​អេឡិចត្រូនិក​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​

1269
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: សិស្សានុសិស្ស​៣០០​នាក់ ទាំង​សិស្ស​ពូកែ​និង​សិស្ស​ក្រីក្រ ទទួលបាន​វចនានុក្រម​អេឡិចត្រូនិក ព្រមទាំង​សម្ភារៈ​សិក្សា ពី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​១៦ ខែមិថុនា​នេះ​។

​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ថ្លែងថា​អំណោយ​ទាំងនេះ ជាការ​ជួយឧបត្ថម្ភរ​បស់​ធនាគារ​កាណាឌីយ៉ា ដើម្បី​រួមចំណែក​មួយផ្នែក ដល់​ឪពុកម្តាយ និង​អាណាព្យាបាល​របស់​សិស្ស ក្នុងការ​ចំណាយលុយ​ទិញ​សម្ភារៈ​ទាំងអស់នេះ​។​

​លោក ចេង មុនី​រ៉ា បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​គិតគូរ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្ដេច តែងតែបាន​គិតគូរ ព​ង្រឹ​ក​បន្ថែម​តាមរយៈ​យន្តការ​កែទម្រង់ របស់​ក្រសួង​អប់រំ ឃើញថា ការប្រឡងប្រជែង​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ពិសេស​ការប្រឡង​ទុតិយភូមិ​ឃើញថា គុណភាព​ចំណេះដឹង​។​

​លោក​បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ក្មួយៗ​សិស្សានុសិស្ស ត្រូវ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​កសាង​ខ្លួន​ឱ្យ​ក្លាយជា​មន្ត្រីរាជការ ជា​អ្នកជំនួញ​ដ៏​ល្អ ជា​អ្នកមាន​ទ្រព្យសម្បត្តិ​។

​លោក​ថា​”​ប្អូនៗ ក្មួយៗ មិនត្រូវ​ផ្តេកផ្តួល ទៅតាម​កម្មផល ហើយ​មិនត្រូវ​គិតថា ទាល់តែ​យើង​មាន​ធនធាន មាន​ឪពុក ម្តាយ ចាំ​បីបាច់​ថែរក្សា ទំនុកបម្រុង​លុយកាក់ ទើប​ខ្លួន​យើង​អាច​ក្លាយជា​មន្ត្រីរាជការ ជា​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​នោះទេ​។ ចំណេះដឹង​របស់​ក្មួយៗ ត្រូវបាន​រាជរដ្ឋាភិបាល មិន​មើលរំលង​នោះទេ គឺ​ដូច​ក្មួយៗ​អ្នកមាន​ឪពុកម្តាយ​គ្រប់គ្រង​អីចឹង​ដែរ ។ បន្ថែម​ពី​នោះ លោក​បាន​ស្នើឱ្យ​ក្មួយ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ក្រេប​ជ​ញ្ច​ក់​យក​ទាំង​ចំណេះដឹង ចំណេះធ្វើ​មក​ដាក់​ក្នុង​ខ្លួន​អោយបាន​ច្រើន ព្រោះ​នៅលើ​លោក​នេះ ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ គ្មានអ្វី​អស្ចារ្យ​ក្រៅពី​ចំណេះវិជ្ជា​នោះឡើយ ម្យ៉ាង​មួយទៀត ក្មួយៗ​ទាំងអស់ គឺជា​សសរទ្រូង​ប្រទេសជាតិ ជា​អ្នក​មើលថែ​ប្រទេសជាតិ អោយ​រីកលូតលាស់​កាន់តែខ្លាំង​ទៅ​ថ្ងៃមុខ នាពេល​បច្ចុប្បន្ន ។ លើសពីនេះ លោក​បាន​អំពាវនាវ អោយ​ក្មួយៗ​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង ក្រុមសង្គមងងឹត​ផងដែរ​”៕