សិស្ស​ក្រីក្រ​មួយចំនួន​នៅតាម​ជនបទ កំពុង​ប្រឈម​នឹង​ការបោះបង់​ការសិក្សា​ដង្ហោយ​រក​ជំនួយ​

1266
ចែករម្លែក
  • 19
    Shares

​ដោយ​:​សុខុម / ស្ទឹងត្រែង​:​សិស្ស​មួយចំនួន​នៅ​សាលាបឋមសិក្សា​វាល​ខ្សាច់ ស្ថិត​តាម​ដង​ទន្លេមេគង្គ​ក្នុង​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​បោះបង់​ការសិក្សា​។ ឃើញ​ដូច​នោះ​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ថា​ឡា​បរិ​វ៉ា​ត់​ផ្ទាល់​បានផ្តល់​កង់​ជា​មធ្យោបាយ​ដើម្បី​លើកទឹកចិត្ត​ជួយ​លើកកម្ពស់​វិស័យ​អប់រំ​ជនបទ​បាន​បន្ត​ការសិក្សា​ទទួលបាន​ចំណេះដឹង​។​

​ដោយ​មើលឃើញ​ពី​ភាពលំបាក​ព្រះសង្ឃ និង​សប្បុរសជន បាន​ជួយ​ជា​កង់​សម្រាប់​បម្រើ​មធ្យោបាយ​ដល់​សិស្ស​ក្រីក្រ និង​សម្ភារៈ​សិក្សា​មួយចំនួន​ដល់​ពួកគេ នៅ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨​។

​នៅក្នុង​ពិធី​ចែក​កង់​និង​សម្ភារៈ​សិក្សា​មួយចំនួន​នៅ​សាលា​លោក​ម៉ៃ​វិ​ទ្ធី​នាយក​សាលាបឋមសិក្សា​វាល​ខ្សាច់​បាន​បញ្ជាក់ថា​នៅ​ភូមិ​វាល​ខ្សាច់​មិនទាន់មាន​សាលារៀន​ត្រឹមត្រូវ​ទេ​។ បច្ចុប្បន្ន​សាលា​សាងសង់​អំពី​ឈើ​មាន​លក្ខណ​:​តូចចង្អៀត​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​រស់នៅ​រាយប៉ាយ​ឆ្ងាយៗ​ពីគ្នា​កូនចៅ​ពិបាក​មក​រៀន​ណាស់​។

​លោកនាយក​សាលា​រូបនេះ​បាន​បន្តទៀតថា​នៅ​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​មាន​សិស្ស​ចំនួន​៨​នាក់​បាន​បោះបង់ចោល​ការសិក្សា​។ ខ្លះទៀត​មក​រៀន​មិនបាន​ដិតដល់​។ កន្លងមកនេះ​សិស្ស​ខ្លះមក​អត់​ដែល​បាន​ទាន់​ម៉ោង​ជួនកាល​ពេលខ្លះ​អត់​ហ៊ាន​ចូល​សាលា​គាត់​ខ្លាច​គ្រូ​ស្តីបន្ទោស​។ ដូច្នេះ​អាចធ្វើឱ្យ​សិស្ស​បោះបង់​ការសិក្សា​។ ខ្លះ​ផ្ទះ​នៅ​ឆ្ងាយ​ពីសា​លា​។ រឿង​ជីវភាព នឹងខ្វះ​មធ្យោបាយ​ធ្វើដំណើរ​ជាដើម​។

​ព្រះ​តេជគុណ ពុទ្ធ យ៉ាំ ចៅអធិការ​វត្ត​ថា ឡា​បរិ​វ៉ា​ត់​មាន​សង្ឃដីកា​ថា ដើម្បី​ជួយ​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទីជនបទ​បានមក​រៀន​សូត្រ​ពេញលេញ នឹង​កាត់បន្ថយ​ការបោះបង់ចោល​ថ្នាក់រៀន​នេះ​។ ព្រះសង្ឃ​បានរួម​គ្នា​ជាមួយ​ពុទ្ធបរិស័ទ​មកជួយ​ស​ម្រួ​ល​បន្ទុក​ដល់ ឪពុកម្តាយ​ពួកគេ​ដែលមាន​ជីវភាព​ក្រីក្រ​បាន​មួយគ្រា​ដែរ​។

​ព្រះ​តេជគុណ​ចាត់ទុកថា ការជួយ​ទំ​នុង​បំរុង​ពី​ព្រះសង្ឃ​គ្មានអ្វី​ខុស​ទេ គឺ​យើង​បាន​ជួយ​រំលែក​ទុក​លំបាក​ប្រចាំថ្ងៃ ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​សុទ្ធសឹង​ជា​កសិករ គ្មាន​លទ្ធភាព​ផ្គត់ផ្គង់​កូនចៅ​ឲ្យ​ទៅ​រៀនសូត្រ​បាន​ដិតដល់​។ ព្រះអង្គ​បាន​ផ្តាំ​ថា សិស្សានុសិស្ស​ដែល​ទទួលបាន​កង់ ហើយ​ជួយ​ថែរក្សា​ឱ្យបាន​យូរអង្វែង​កុំ​គិតថា​លោក​ឱ្យ​ហើយ​ជិះ​ណា​ជិះ​ណី​បុក​នេះ​បុក​នោះ​វា​អត់​សូវ​បានយូរ​។ អាត្មាភាព​ចង់​ឲ​ថែរក្សា​កង់​បានយូរ​ណាមួយ​ការរៀនសូត្រ​របស់​យើង​នៅ​យូរ​វែងឆ្ងាយ​ទី​ទៀត​។​

​លោក​ពិន​មឿ​ន​តំណាង​ឲ្យ​មាតាបិតា​សិស្ស​បាន​បញ្ជាក់ថា ការបរិចាក​ទាន​រប​ស់​ព្រះសង្ឃ​នេះ ពិតជា​បានធ្វើ​ឲ្យ​វិស័យ​អប់រំ​កាន់តែ​មានការ​រីកចំរើន​ដល់ទី​ជនបទ ហើយ​លោក​នឹង​ប្រឹងប្រែង​ឲ្យ​កូនចៅ​មក​រៀន នឹង​ដាស់តឿន​បន្ថែម​ដល់​បងប្អូន​ដែលមាន​កូន​ធំ​ពេញវ័យ​ឲ្យ​មក​រៀន​ទាំងអស់គ្នា​។ ខ្ញុំបាទ​ជា​ឪពុក​តំណាង​មាតាបិតា​សិស្ស នឹង​ជំរុញ​ឱ្យ​កូន​ធ្វើ​យ៉ាងម៉េច​យកចិត្តទុកដាក់​មករៀ​ន​មក​សូត្រ​ឱ្យទាន់​ពេលវេលា ដើម្បី​ដណ្តើម​ការចេះដឹង​ពី​វិស័យ​អប់រំ​។​

​សូមបញ្ជាក់ថា សាលាបឋមសិក្សា​ភូមិ​វាល​ខ្សាច់​នេះ មាន​សិស្ស​ចំនូ​ន​២១៤​នាក់​ភាគច្រើន​ជា​កូនចៅ​កសិករ​ប្រក​របរ​កសិកម្ម មាន​ជីវភាព​ខ្សត់ខ្សោយ​មិនសូវ​បានឱ្យ​កូន​មក​រៀន​ទៀងទាត់​ទេ​៕ ល​

#