សិស្ស​ក្រីក្រ​២០​នាក់​នៅ​កោះកុង​ទទួលបាន​អាហារ​រូបករណ៍​សិក្សា​ឥត​បង់ថ្លៃ​ពីស​ម្តេច​តេ​ជោ​

168
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​សិស្សានុសិស្ស​ក្រីក្រ​នៅតាម​កោះ​និង​ស្រុក​ឆ្ងាយ​ដាច់​ស្រ​យោល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ខេត្តកោះកុង​ចំនួន​២០​នាក់​ទទួលបាន​អាហារូបករណ៍​សិក្សា​មិន​បង់ថ្លៃ​សម្រាប់​ឆ្នាំ​២០១៩-២០២០ ពីស​ម្តេច​តេ​ជោ ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក​ហ៊ុន​ម៉ា​ណែ​ត ប្រធាន​គណកម្មាធិការ​អាហារូបករណ៍​សិស្ស​និស្សិត​ក្រីក្រ​នៅ​កម្ពុជា​។​

​នេះ​លើកដំបូង​ហើយ​ដែល​សិស្ស​និង​និស្សិត​នៅ​ខេត្តកោះកុង​ទទួល​បានជា​អាហារូបករណ៍​សិក្សា​ថ្នាក់​កម្រិត​បរិញ្ញាបត្ររ​ង​និង​បរិញ្ញាបត្រ​ពី​ប្រមុខ​រដ្ឋាភិបាល​។​ដែលមាន​លោក​ហ៊ុន​ម៉ា​ណែ​ត​ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិ​ស្សិ​និស្សិត​ក្រីក្រ​សម្រាប់​ការលើកកម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន​។​

​លោក​ហាក់​ឡេង​អភិបាលស្រុក​បូ​ទុម​សាគរ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៣​ខែតុលា​២០១៩​ថា​តាម​ការពិនិត្យ​ឯកសារ​និង​វាយតម្លៃ​ពី​លក្ខណៈសម្បត្តិ​សិស្ស​មក​លោក​ព្រាប​ម៉ា​ណែ​ល​ប្រធានការិយាល័យ​រដ្ឋបាល​នៃ​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​និស្សិត​ក្រីក្រ​សម្តេច​តេ​ជោ​បានសម្រេច​ផ្តល់​អាហារូបករណ៍​១០០​ភាគរយ​ឥតមាន​ការបង់ថ្លៃ​អ្វី​ឡើយ​។​ជូន​សិស្ស​ចំនួន​២០​នាក់​ដែល​មកពី​បណ្តា​កោះ​និង​ស្រុក​ដាច់​ស្រ​យោល​ខ្វះ​លទ្ធភាព​បន្ត​ការរៀនសូត្រ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ព្រោះតែ​ជីវភាព​រស់នៅ​ក្រីក្រ​ជា​លើកដំបូង​មិន​ធ្លាប់មាន​ពីមុនមក​។​

​ជំនួស​ឱ្យ​សិស្ស​ដែល​ទទួលបាន​អាហារូបករណ៍​នៅពេលនេះ​លោក​ហាក់​ឡេង​បាន​ថ្លែង​នៅ​អំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​លោក​ហ៊ុន​ម៉ា​ណែ​ត​ដែល​យកចិត្តទុកដាក់​ខ្ពស់​លើ​ការពង្រឹង​គុណភាព​ធន​ធាន​មនុស្ស​និង​ផ្តល់ឱកាស​ដល់​សិស្ស​ក្រីក្រ​នៅ​ខេត្តកោះកុង​។​បាន​បន្ត​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ជាតិ​កម្ពុជា​លើ​មុខវិជ្ជា​ជំនាញ​ដែល​ពួកគេ​ចង់​ចាប់យក​។​បន្ថែម​លើ​នេះ​លោក​រំពឹងថា​នៅ​ឆ្នាំ​សិក្សា​ក្រោយ​ទៀត​សិស្ស​និស្សិត​នៅ​កោះកុង​នឹង​បន្ត​ទទួល​អាហារូបករណ៍​ថែមទៀត​ពី​ប្រមុខ​រដ្ឋាភិបាល​។​

​ចំណែក​លោក ជិម ម៉ុ​ន នាយក​វិទ្យាស្ថាន​ពហុ​បច្ចេក​ជាតិ​កម្ពុជា ហៅ​កាត់​ថា NPIC បានឱ្យដឹងថា សាលា​របស់លោក​មិន​ធ្លាប់​ទទួល​សិស្ស​សិក្សា​ឥត​បង់ថ្លៃ​ឡើង​ពោលគឺ​ទើបតែ​ឆ្នាំនេះ​ទេ​ដែលមាន​សិស្ស​អាហារូបករណ៍​ពីស​ម្តេច​តេ​ជោ​យោងតាម​កំណត់​វាយតម្លៃ​ពី​គណៈកម្មាធិការ​ផ្តល់​អាហារូបករណ៍​របស់​ស​ម្តេច​។

បើតាម​លោក​ជិម​ម៉ុ​ន​សិស្ស​ដែល​ទើបតែ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ថ្ងៃ​សីហា កន្លងទៅ នឹង​ចូលរៀន​នៅ​ថ្ងៃទី​១៤ ខែតុលា ខាងមុខនេះ ដោយមាន​មុខវិជ្ជា​ជំនាញ​សិក្សា​។ រួមមាន​៖​វិស្វករ​សំណង់​ស៊ីវិល​សេវាកម្ម​ជួសជុល​អគ្គិសនី​គណនេយ្យ​ភាសា​អង់គ្លេស​គ្រប់គ្រង​ពាណិជ្ជកម្ម និង​រដ្ឋបាល​សាធារណ​៕S/​