សិស្ស​គុន​ហាប់​គី​ដូ ២៦ នាក់ ទទួលបាន​សញ្ញាប័ណ្ណ និង​តម្លើង​ខ្សែក្រវាត់​

1023
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បានរៀបចំ​ការ​តម្លើង និង​ប្រគល់​ខ្សែក្រវាត់ ដល់​សិស្ស​គុន ហាប់​គី​ដូ ដែល​ឆ្លងកាត់​ការប្រឡង ចំនួន ២៦ នាក់ នៅ​អង្គភាព​កីឡា ក្រសួងមហាផ្ទៃ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក ។​

​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា ហាប់​គី​ដូ​កម្ពុជា បានមានប្រសាសន៍ថា ការប្រឡង ខ្សែក្រវាត់ ប្រគល់​សញ្ញាប័ណ្ណ និង​លិខិតបញ្ជាក់ លើកនេះ មាន​កីឡាករ​-​កីឡាការិនី ចំនួន ២៦ នាក់ ដែល​បាន​ត្រូវប្រគល់​ខ្សែក្រវាត់ ពណ៌​ស​ឆ្នូត មាន ៩ នាក់ ក្នុងនោះ មាន​កីឡាការិនី មួយ​នាក់​ផង ។

​លោក​បាន​បន្តថា ការប្រគល់​ជូន សញ្ញាប័ណ្ណ ដល់​កីឡាករ​-​កីឡាការិនី ៣ នាក់ ក្នុងនោះ​មាន​កីឡាការិនី​មួយ​នាក់ និង​ចេញ​លិខិតបញ្ជាក់ ចំនួន ១៤ នាក់ ក្នុងនោះ មាន​កីឡាការិនី ៥ នាក់ ។ លោក​បាន​អបអរសាទរ ចំពោះ​កីឡាករ​-​កីឡា​ការ​នី ទាំងអស់ ដែល​បាន​ខំប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ប្រឡង​លើ​កម្រិត ខ្សែក្រវាត់​របស់ខ្លួន និង​ប្រគល់​សញ្ញាប័ណ្ណ និង​លិខិតបញ្ជាក់​៕v

​ការបង្ហាញ​សមត្ថភាព​
​ការបង្ហាញ​សមត្ថភាព​

​ការបង្ហាញ​សមត្ថភាព​