សិស្ស​ជាង​៧០​នាក់​ត្រូវបាន​ចាប់ពង្រត់​នៅ​ប្រទេស​កា​មេ​រូ​ន​

1074
ចែករម្លែក

មនុស្សរាប់សិបនាក់ដែលភាគច្រើន ជាសិស្សសាលា ត្រូវបានចាប់ពង្រត់ចេញពីសាលារៀនមួយនៅប្រទេសកាមេរូន ភាគខាងលិច កាលពីថ្ងៃចន្ទ​ទី៥វិច្ឆិកា។

មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ទូរទស្សន៍BBC​ ថាយ៉ាងហោចណាស់សិស្ស៧៩​​នាក់និងមនុស្ស៣នាក់ផ្សេងទៀតដោយរួមទាំងនាយកសាលា ត្រូវបានចាប់ពង្រត់ កាលពីព្រឹកថ្ងៃចន្ទនៅទីក្រុង Bamenda នៅតំបន់ភាគពាយ័ព្យនៃប្រទេសនេះ ។

លោក​ អាប់ដុលផេ ឡេឡេឡាហ្វ្រីក អភិបាលគ្រប់គ្រងតំបន់នេះ បានស្តីបន្ទោសការចាប់ពង្រត់នេះ ទៅលើក្រុមជនសកម្មប្រយុទ្ធ។

តំបន់ភាគពាយ័ព្យនិងតំបន់និរតីនៃប្រទទេសនេះ ត្រូវបានវាយប្រហារដោយក្រុមឧទ្ទាមផ្តាច់ទឹកដីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្រុមជនសកម្មប្រយុទ្ធ ដែលបានកំពុងទាមទារឯករាជ្យភាពនៃតំបន់និយាយភាសាអង់គ្លេសទាំង២នេះ បានអំពាវនាវឱ្យធ្វើពហិការសាលារៀន។

គ្មានក្រុមណាមួយបាននិយាយថាខ្លួនបានធ្វើការចាប់ពង្រត់នៅសាលាអនុវិទ្យាល័យគ្រិស្តសាសនានៅទីក្រុងទីក្រុង Bamenda ដែលសិស្សដែលមានអាយុពី១០ទៅ ១៤ឆ្នាំ នេះទេ។

វីដេអូមួយ ដែលគេឃើញក្មេងៗមួយចំនួននៅក្នុងនោះ ត្រូវបានគេជឿថាថតដោយមនុស្សម្នាក់ក្នុងចំណោមពួកអ្នកចាប់ពង្រត់នេះ ហើយវា ត្រូវបានគេចែកចាយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕ដោយ៖សុខា/sn

ទាហាន ដើរល្បាតនៅតំបន់ពាយព្យនៃ ប្រទេសកាមេរូន