សិស្ស​ជាប់​ជ័យលាភី​ចំនួន​៣៥​នាក់ ក្នុងចំណោម​១៣៩​នាក់ ត្រូវបាន​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​

1427
ចែករម្លែក
សិស្ស​ជាប់​ជ័យលាភី​ចំនួន​៣៥​នាក់ ក្នុងចំណោម​១៣៩​នាក់ ត្រូវបាន​ប្រកាស​តាំង​ស៊ុប​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​៕​គូលែន​

ដោយ​: គូលែន / សៀមរាប​: ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ”​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​” ជំនា​ន់ទី​១២ ឆ្នាំ​២០១៨ និង​ប្រកាស​តាំងស៊ប់ និង​បំពាក់​ឋានន្តរ​ស​ក្កិ ក្នុង​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា ដល់​សិស្ស​នាយ​នគរបាល និង​នាយ​នគរបាល​រង ដែល​បានជ្រើសរើស​ថ្មី ចំនួន​១៣៩​នាក់ ស្រី ២១​នាក់ សម្រាប់​ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បណ្ឌិត ឯក មនោ​សែន អនុប្រធាន​បណ្ឌិត្យ​នគរបាល​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល និង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាយ រិទ្ធី​ស​ក្កិ នាយក​សាលា​នគរបាល​ភូមិភាគ​៤ ដោយមាន​ការចូលរួម​ពី​អស់លោក បណ្ឌិតសភា​នគរបាល​ជាតិ​កម្ពុជា នាយករង​សាលា​ភូមិភាគ​៤ និង អភិបាលរង ខេត្ត ទាំង​៣ ខេត្ត ក្នុងនោះ​មាន​៖​ខេត្តសៀមរាប​,​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, និង​ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាយ រិទ្ធី​ស​ក្កិ នាយក​សាលា​នគរបាល​ភូមិភាគ​៤​បាន​លើកឡើងថា ការបណ្តុះបណ្តាល​នេះ​មាន​សិស្ស​ចំនួន​១៣៩​នាក់ ស្រី​២១​នាក់​។ សិស្ស ដែល​ទទួលបាន​ជ័យលាភី​ទាំងអស់​និង​វិញ្ញាបនបត្រ​និង​ប្រកាស​តាំង​ស៊ុប​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា មាន​ចំនួន​៣៥​នាក់ ក្នុងចំណោម​សិស្ស​១៣៩​នាក់ តាម​និតិ​វិធី​ជា​ធរមាន​។​ដោយឡែក អ្នក​បោះបង់​ការសិក្សា និង អ្នក​ដែល​មិនបាន​ទទួលជោគជ័យ​ក្នុងការ​សិក្សា មិនត្រូវ​បាន​តាំង​ស៊ុប ក្នុង​ក្របខ័ណ្ឌ នាពេលនេះ​ទេ ត្រូវ​រង់ចាំ​តាំង​ស៊ុប នៅពេល​ក្រោយ​។​

​លោកនាយក​សាលា​នគរ​បាល​ភូមិភាគ​៤ បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​ឲ្យ​ការបណ្តុះ​មន្ត្រី​នគរ បាល​ឲ្យ​មាន​សមត្ថភាព និង​ចំណេះដឹង​ល្អ គ្រូៗ​ទាំងអស់​នៅក្នុង​សាលា​នគរបាល​ភូមិភាគ​៤​នេះ បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​ចំណេះដឹង​ថ្មីៗ ពាក់ព័ន្ធ​ផ្លូវច្បាប់​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​យកមក​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​របស់​យើង​។ ជាក់ស្តែង​ថ្ងៃនេះ មន្ត្រីនគរបាល​ចំនួន​១៣៩​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរ បាល​និង​ប្រកាស​តាំង​ស៊ុប​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ហើយ​មន្ត្រីនគរបាល​ទាំងនេះ​ក៍​និង​ត្រូវ​ត្រឡប់មក​សាលា​នេះ​វិញទៀត ដើម្បី​ទទួល​ការបណ្តុះបណ្តាល​នូវ​កម្រិត​ខ្ពស់ៗ​បន្តទៀត​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ឯក មនោ​សែន អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា បាន​បញ្ជាក់ថា ការបណ្តុះបណ្តាល ដើម្បី​ពង្រឹងសមត្ថភាព និង​ជំនាញ​របស់​មន្ត្រី​នគរ​បាន គឺជា​ការងារ​ដែល​ធ្វើ​មិន​ចប់​ជាពិសេស​មន្ត្រីនគរបាល​ដែល​មុន​និង​ប្រកាស​តាំង​ស៊ុប​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ម្នាក់ៗ ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​ហ្វឹកហាត់​គ្រប់បែបយ៉ាង ដើម្បី​ទទួលបាន​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ​ស្របតាម​ការវិវត្តរ​បស់​សង្គមជាតិ និង​វិទ្យាសាស្ត្រ ដើម្បី​ធានាបាន​ប្រសិទ្ធភាព​ការងារ​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​នៅពេល​បាន​ចូល​ជា​មន្ត្រី​នគរបាលជាតិ​។​

​លោក បាន​បញ្ជាក់ថា សូម្បីតែ​មន្ត្រីនគរបាល​កម្ពុជា​ដែល​កំពុង​បំរើ​ការងារ​រាល់ថ្ងៃ​ក៏​ចាំបាច់​ត្រូវ​បន្ត​ចូល​សាលា ដើម្បី​អភិវឌ្ឍ សមត្ថភាព និង​ជំនាញ​ក្នុងការ​បង្ក្រាប​បទល្មើស​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ផងដែរ ពីព្រោះ​ជនល្មើស​វា​មាន​កលល្បិច និង​ជំនាញ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​យើង​មិនទាន់​ចេះ​។ ហើយ​បច្ចុប្បន្ននេះ មាន​មន្ត្រី​នគរ​បាន​មួយចំនួន​ត្រូវបាន​បញ្ជូនទៅ​សិក្សា​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​មន្ត្រី​នគរបាលជាតិ​មាន​សមត្ថភាព​គ្រប់​ទាំង​ការងា រ​ការពារ​សន្តិសុខ​ក្នុងប្រទេស និង​នៅក្នុង​តំបន់​។ បច្ចុប្បន្ននេះ សមត្ថភាព​របស់​មន្ត្រី​នគរបាល​កម្ពុជា មិន​ត្រឹមតែ​សម្រាប់​បង្ក្រាប​ជន​ល្មើ​ល​ជា​ជនជាតិខ្មែរ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវមាន​សមត្ថភាព​ជំនាញ និង​បច្ចេកវិទ្យា​ខ្លាំង​ក្នុងការ​បង្ក្រាប​ជនល្មើស​ជា​ជនជាតិ​បរទេស​ដែល​មក​បង្ក​អសន្តិសុខ​ដល់​ប្រទេស​យើង​ផងដែរ​។​

​លោក​បាន​មានប្រសាសន៍​សំណេះសំណាល និង ថ្លែងអំណរគុណ​និង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង បំពេញការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​បណ្ឌិត្យសភា​នគ​របាល​ជាតិ​កម្ពុជា នាយកដ្ឋាន​បុគ្គលិក សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ និង អង្គភាព​ចំណុះ​ពាក់ព័ន្ធ ទាំងអស់ ក្នុងការ​រៀបចំ​និង​ចាត់ចែង ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​ដំណើរការ​បានល្អ និង​សម្រេចបាន​ជោគជ័យ តាម​ផែន​ការដែល​បានកំណត់​។​

​លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​សម្រេច​នូវ​គោលនយោបាយ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​របស់​រាជរដ្ឋាភិបាល និង​ដោយ​យោងតាម​ស្ថានភាព​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​មិនទាន់​គ្រប់គ្រាន់​តាម​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​ផែនការ​ប្រចាំឆ្នាំ ក្នុងការ​ជ្រើសរើស មន្ត្រីនគរបាល​ថ្មី ដើម្បី​បំពេញ​និង​បន្តវេន​និង​ធានាបាន​នូវ​និរន្តរភាព នៃ​រដ្ឋបាល​សាធារណៈ​ក្នុង​ការរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ជូន​សង្គម​ជាតី​ផងដែរ​។​លោក​បាន​បន្ថែមថា លោក​បាន​គាំទ្រ​នូវ​វិធានការ​របស់​បណ្ឌិត្យសភា ក្នុងការ​ពង្រឹង និង​លើកកម្ពស់​គុណភាព​អប់រំ​បណ្តុះបណ្តាល​គ្រប់​កម្រិត​ពីព្រោះ​ក្រសួង​ត្រូវការ​មន្ត្រីនគរបាល​ដែលមាន​សមត្ថភាព ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ខ្ពស់​ផងដែរ​។​

​ក្នុងឱកាស​បិទ​វគ្គ​នោះដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក​បណ្ឌិត ក៏បាន បំពាក់​ឋានន្តរ​ស​ក្កិ​ជូន ដល់​សិស្ស​ថ្មី ជំនា​ន់ទី​១២ ដែល​សិស្ស​ជាប់​ជ័យលាភី​ចំនួន​៣៥​នាក់ និង ក្នុងចំណោម​សិស្ស​ដែល​បានជ្រើសរើស​ថ្មី ចំនួន​១៣៩​នាក់ ស្រី ២១​នាក់ ៕​