សិស្ស​ទាហាន​អា​រ៉ា​ប៊ី​សា​អូឌីត​សម្លាប់​មនុស្ស​៣​នាក់​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​អាម៉េរិក​

294
ចែករម្លែក

​អ្នក​ហ្វឹកហាត់​កងទ័ពអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​កាលពី​ថ្ងៃ​សុក្រ ទី​៦ ធ្នូ នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​អាម៉េរិក​មួយកន្លែង ដោយ​សម្លាប់​មនុស្ស ៣ នាក់​មុនពេល​ត្រូវ​ប៉ូលិស​បាញ់សម្លាប់ ស្របពេល​ស្តេច​ប្រទេស​នេះ​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​រហ័ស​ដល់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។​

​ការបាញ់ប្រហារ ដែល​បាន​កើតឡើង​នៅក្នុង​អគារសិក្សា​មួយ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ផេ​ន​សា​កូ​ឡា​ក្នុង​រដ្ឋ​ផ្លរីដា បាន​បណ្តាលឱ្យ​មនុស្ស ៨ នាក់​រងរបួស​ក្នុងនោះ​មាន​ទាំង​លោក​អនុសេនីយ៍ត្រី ២ រូប ដែល​បាន​ឆ្លើយតប​នឹង​ការបាញ់ប្រហារ​នេះ​។​

​អភិបាលរដ្ឋ​ផ្លរីដា​លោក រ៉ុ​ន ដេ​សា​ន់ទី​ស និយាយថា អ្នកបាញ់​ប្រហារ​គឺ​មកពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ដែលមាន​សញ្ជាតិ​ដូចគ្នា​នឹង​បុរស ១៥ នាក់​ក្នុងចំណោម​បុរស ១៩ នាក់​ដែល​បាន​ចូលរួម​ក្នុងការ​វាយប្រហារ​ថ្ងៃ​១១​កញ្ញា ដែល​ខ្លះ​ក្នុងចំណោម​នោះបាន​ចូលរៀន​នៅ​សាលា​ហោះហើរ​ស៊ីវិល​នៅ​រដ្ឋ​ផ្លរីដា​។​

​លោក​ដេ​សាន់​ទី​សបាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​ច្បាស់​ណាស់​នឹងមាន​សំណួរ​ជាច្រើន​អំពី​បុគ្គល​ម្នាក់នេះ​ជា​ជនជាតិ​បរទេស ជា​ផ្នែក​មួយ​នៃ​កងទ័ពអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត និង​មក​ទីនេះ​ដើម្បី​ហ្វឹកហាត់​នៅលើ​ទឹកដី​របស់​យើង​។ ជាក់ស្តែង​រដ្ឋាភិបាល​អារ៉ាប់​ប៊ី​សា​អូឌីត​ចាំបាច់​ត្រូវធ្វើ​អ្វីៗ​ឱ្យ​ប្រសើរឡើង​សម្រាប់​ជនរងគ្រោះ​ទាំងនេះ​។ ហើយ​ខ្ញុំ​គិតថា​ពួកគេ​នឹង​ជំពាក់​បំណុល​នៅទីនេះ ព្រោះនេះ​គឺជា​បុគ្គល​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ពួកគេ​”​។​

​លោក​អនុសេនីយ៍ឯក​ធី​ម៉ូ​ធី ឃី​ន​សេឡា និយាយថា ជន​បាញ់ប្រហារ ដែល​អាជ្ញាធរ​មិន​បញ្ចេញ​ឈ្មោះ គឺជា​អ្នក​ហ្វឹកហាត់​ខាង​អាកាសចរណ៍​ម្នាក់​ក្នុងចំណោម​និស្សិត​បរទេស​ពីរ​បី​រយ​នាក់​នៅ​មូលដ្ឋាន​នោះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​និយាយថា ស្តេច​សាល់​ម៉ាន់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទូរស័ព្ទ​ទៅ​លោក​ត្រាំ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ថ្កោលទោស​ការបាញ់ប្រហារ​នេះ​។​

​របាយការណ៍​បាន​និយាយថា “​ព្រះអង្គ​បាន​បញ្ជាក់ថា​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​នេះ​មិន​តំណាងឱ្យ​ប្រជាជន​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​”​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​សារ Twitter ថា​ស្តេច​សាល់​ម៉ាន់ “​ទើបតែ​តេ​ទូរស័ព្ទ​ដើម្បី​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ស្មោះត្រង់​និង​ផ្តល់​ការអាណិតអាសូរ​ដល់​ក្រុមគ្រួសារ​និង​មិត្តភក្តិ​របស់​អ្នក​ចម្បាំង​ដែល​ត្រូវបាន​សម្លាប់​និង​រងរបួស​នៅក្នុង​ការវាយប្រហា​រដែ​ល​បានកើត​ឡើង​នៅ​មូលដ្ឋាន​ផេ​ន​សា​កូ​ឡា រដ្ឋ​ផ្លរីដា​”៕ ដោយ៖ កញ្ញាដាលីស

និស្សិត​យោធា​អា​រ៉ាប៊ីសាអូឌីត ត្រូវ​គេ​រាយការណ៍​ថា បាន​ថ្កោលទោស​អាម៉េរិក​ថា​ជា «​ប្រជាជាតិ​បិសាច​»​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​ឡ​ន​ឡាញ​មួយ​មុន​ធ្វើការ​បាញ់ប្រហារ​
​កាលពី​ថ្ងៃ​សុក្រ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​អាម៉េរិក​