សិស្ស​និស្សិត​ច្រើនជាង​៣៥០​នាក់​បានមក​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍​និង​សិក្សា​នៅ​បរទេស​នៅ​ខេត្តសៀមរាប

575
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​IDPEducation​ដែលជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី កាណាដា អៀរ​ឡង់ ណូ​វែ​ល​ហ្សេ​ឡង់ អា​មេ​រិច និង អង់គ្លេស​។ក្នុងនោះ​មាន​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២ ប្រទេស​ជុំវិញ​ពិភពលោក​នោះ បានរៀបចំ​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ សៀមរាប​។​

​កម្មវិធី​នេះ​ផ្តល់នូវ​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​និង​អាណាព្យាបាល​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ប្រឹក្សា​របស់​ស្ថាប័ន​IDP​ដើម្បី​ទទួលបាន​ពត៌មាន​ពី​ការសិក្សា​ទៅកាន់​ប្រទេស​ទាំង ៦ ដែលមាន​ដូចជា អូស្ត្រាលី កាណាដា ណូ​វែ​ល​ហ្សេ​ឡង់ សហរដ្ឋអាមេរិក អង់គ្លេស និង​អៀរ​ឡង់​។ កម្មវិធី​នេះ​បានផ្តល់​ឱកាស​អោយ​សិស្ស​និស្សិត​និង​អាណាព្យាបាល​ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​របស់​ស្ថាប័ន IDP​។​

លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​ប្រទេស​ទាំង ៦ ផ្តល់នូវ​ការអប់រំ​លំដាប់​អន្តរជាតិ​ទៅលើ​ការសិក្សា​គ្រប់​កម្រិត​។​ស្ថាប័ន​IDP​ពិត​ជាមាន​សេចក្តី​សោម​ន្ស​រីករាយ​ក្នុង​ការចូលរួម​ជ្រោមជ្រែង​សិស្ស និស្សិត​ឱ្យ ម្រេច​នូវ​ក្តី​ស្រមៃ​ទៅលើ​ការសិក្សា​របស់​ពួកគេ និង​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ​ដើម្បី​ឈានទៅ​កាន់​អាជីព​ដែល​ពួកគេ​ប្រាថ្នា​ផងដែរ​។​

​សូមជម្រាបថា​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍​និង​ការសិក្សា​នៅ​បរទេស​នេះ​គឺជា​វេទិកា​ការសិក្សា​អន្តរជាតិ​ដ៏​ធំជាងគេ​នៅ​កម្ពុជា​ជាមួយនឹង​វត្តមាន​របស់​សិស្ស និស្សិត និង​អាណាព្យាបាល​ជាង ៣៥០ នាក់​បាន​ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​ស្ថាប័ន IDP ដើម្បី​ទទួលបាន​ពត៌មាន​ផ្សេងៗ ក៏ដូចជា​ពត៌មាន​ទាក់ទង​នឹង​ជម្រើស​សិក្សា​ឱកាស​អាហារូបករណ៍​\​និង​ដំណើរការ​ទិដ្ឋាការ​ជាដើម​។​ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវអោយ​បង់ប្រាក់​ទេ​។​

​ដោយឡែក អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​(ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ​និង​បាន​ផ្តល់នូវ​ពត៌មាន​ទាក់ទង​នឹង​ការអភិវឌ្ឍ​ន៍ក​ម្រឹត​ភាសា​អង់គ្លេស​ដែល​ស្ថាប័ន​អប់រំ​ក្រៅប្រទេស​ត្រូវការ​។

​លើសពីនេះ​អ្នកតំណាង​មកពី​មណ្ឌល​ប្រលង​តេស្ត​ភាសា​អង់គ្លេស​IELTS​ដែលជា​តេស្ត​មាន​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ក៏បាន​មាន​វត្ត​មាននៅ​កម្មវិធី​នេះ​ដើម្បី​ផ្តល់នូវ​ពត៌មាន​អំពី​ការចុះឈ្មោះ និង​ការ​ត្រៀមប្រលង​ក៏ដូចជា​ផ្តល់នៅ​ការធ្វើ​តេស្ត​តាមរយៈ​កុំព្យូទ័រ (CDI) សាកល្បង​។​

នៅ​ប្រទេស​កម្ពុជា​សិស្ស​និស្សិត​និង​អាណាព្យាបាល​អាច​ស្វែងរក​ការិយាល័យ​ផ្តល់ព័ត៌មាន​ទៅ​សិក្សា​នៅ​បរទេស​IDP​នៅ​គ្រប់​សាខា​នៃ​សាលា​ACE​ទីក្រុង​ភ្នំពេញ​និង​ខេត្តសៀមរាប​ដើម្បី​ទទួលបាន​ការប្រឹក្សា​ដោយ​ឥតគិតថ្លៃ​៕S/

​ចំណងជើង​រូបថត​៖ សិស្ស និស្សិត​ច្រើនជាង ៣៥០​នាក់​បានមក​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​សិក្សា​នៅ​បរទេស​នៅ​ខេត្តសៀមរាប