សិស្ស​និស្សិត​ហុងកុង​គ្រោង​ធ្វើ​កូដកម្ម​ការសិក្សា​ដល់​ថ្ងៃទី​២ និង​ចូលរួម​ការជួបជុំ​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​

529
ចែករម្លែក

​សិស្ស​និស្សិត​នៅ​តាម​សាលា​និង​សកល​វិទ្យាល័យ​នៅ​ហុងកុង​នៅ​ថ្ងៃ​អង្គារ​ទី​៣​កញ្ញា​គ្រោង​នឹង​មិន​ចូល​រៀន​ជាថ្មី ហើយ​ធ្វើ​ការជួបជុំ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​២​ជាប់​គ្នា ​ដោយ​វា​រឹតតែ​បង្ក​វិបត្តិ​នយោបាយ​កាន់តែខ្លាំង​ឡើង​នៅក្នុង​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ចិន​ប៉េកាំង​នេះ​។​

ពួក​អ្នក​រៀបចំ​បាន​និយាយថា សិស្ស​និស្សិត​ប្រមាណ​១០​ពាន់​នាក់​មក​ពី​សាលា​បឋមសិក្សា​ប្រមាណ​២០០​បាន​ចូលរួម​ពហិកា​ការសិក្សា​កាលពី​ថ្ងៃ​ចន្ទ​និង​បាន​ចូលរួម​ការជួបជុំ​តវ៉ា

​កាលពី​ថ្ងៃ​ចន្ទ​សិស្ស​និស្សិត​រាប់ពាន់​នាក់​បាន​ចូលរួម​បាតុកម្ម​នៅតាម​សកល​វិទ្យាល័យ ដោយ​ជា​ច្រើន​ពាក់​ម៉ាស​មុខ ស្រាក់​ដៃ​គ្នា​និង​ស្រែក​ទាមទារ​សំរាប់​ហុងកុង មាន​ស្វ័យភាព​​ធំ​ឡើង​ពី​រដ្ឋាភិបាលកណ្តាល​។​

​ឧទ្ទាម​កម្ម​កណ្តាល​ក្រុង​នេះ​កាន់តែ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ ដែល​បាន​ព្រលយ​ពាក្យ​អំពី​ការចង់​លាឈប់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​កា​លពី​ថ្ងៃ​អង្គារ​ថា លោកស្រី​ឡាំ បាន​ប្រាប់​មេដឹកនាំ​ធុរកិច្ច​កាលពី​សប្តាហ៍​មុន​ថា លោកស្រី​បាន​បង្កអោយមាន​ភាពវឹកវ​រ​ដែល​មិន​​អាច​អត់​ឳ​ន​បាន ដោយសារ​តែ​ការបញ្ចេញ​ពង្រាង​ច្បាប់​បត្យាប័ន​ដែល​ឥឡូវ​ផ្អាក​ចោល​ហើយ​មួយ ដែល​នឹង​អនុញ្ញាត​អោយ​នាំខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​តុលា​​ការ​ចិនដីគោក​ក្រោម​គណបក្ស​កុំម្មុយនីស្ត​។​

​លោកស្រី​ឡាំ​បាន​និយាយថា​លោក​ស្រី​នឹង​ចុះចេញ​ពី​តំណែង បើ​លោក​ស្រី​មាន​ជំរើស ។​

​សូមបញ្ជាក់​ថា ជន​ហុងកុង​រាប់សែន​នាក់​បាន​នាំគ្នា​ចេញ​មក​តវ៉ា​ទាមទារ​តាម​ដងផ្លូវ​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មិថុនា ក្នុងការ​ប្រឆាំង​ដោយ​ផ្ទាល់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ដែល​បាន​ចោទប្រកាន់​កម្លាំង​បរទេស​នៅ​ពីក្រោយ​ការតវ៉ា​មិន​ស្តាប់បង្គាប់​នេះ ជាពិសេស​អាម៉េរិក​និង​អង់គ្លេស​។​

​ចិន​ក៏​មិន​បាន​ច្រានចោល​ការប្រើ​កម្លាំង​ប្រឆាំងនឹង​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង ហើយ​ចង់​បំបាត់​ចោល​ការប្រឆាំង​តវ៉ា​នៅមុន​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជា​មាន​និត​​ចិន​នៅ​ថ្ងៃ​០១​តុលា​។​

​កាលពី​យប់​ថ្ងៃ​ចន្ទ ប៉ូលិស​ក៏​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដើម្បី​បណ្តេញ​បាតុករ​នៅ​តំបន់​ម៉ុង​កុក​នៃ​ឧបទ្វីប​កៅ​លុន​។​វា​បាន​កើតឡើង​ក្រោយ​ពី​ការកើតមាន​អំពើហិង្សា​ដ៏​អាក្រក់​​កាលពី​ចុង​សប្តាហ៍ ដោយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ដុតរ​បាំង​ផ្លូវ និង​ចោល​គ្រាប់បែក​សាំង​ដាក់​ប៉ូលិស ដែល​បាន​ប្រើ​ការបាញ់ទឹក ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ដំបង​ជា​ការតត​ប​វិញ​៕​ដោយ​៖​វាសនា​

គេ​ថា ឡាំ​បាន​និយាយថា​លោកស្រី​នឹង​លាឈប់​ពី​មេដឹកនាំ​ហុងកុង​បើ​មាន​ជំរើស​