សិស្ស​និស្សិត​អាមេរិក​ដឹកនាំ​ការតវ៉ា​ប្រឆាំង​អាវុធ​និង​ទាក់ទាញ​អ្នកចូលរួម​ជាង​១​លាន​នាក់​

3245
ចែករម្លែក

​ជនជាតិ​អា​មេ​រិ​ជាង​មួយ​លាន​នាក់​បាននាំគ្នា​ដើរ​តាម​ដង​វិថី​នៃ​ទីក្រុង​នានា​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ទាមទារ​អោយមាន​​ការគ្រប់គ្រង​អាវុធ​តឹងរឹង​ឡើង​។​ការ​ដង្ហែរ​នេះ​ដឹកនាំ​ដោយ​ពួក​យុវជន​ដែល​នៅរស់​ពី​វិទ្យាល័យ​ផ្លរីដា​មួយ កន្លែង​ដែល​មនុស្ស​១៧​នាក់​ត្រូវ​​បាន​បាញ់សម្លាប់​កាលពី​ខែ​មុន​។​

​ហ្វូង​បាតុករ​ធំៗ ត្រូវបាន​គេ​សង្កេតឃើញ​មាននៅ​ក្រុង​វ៉ាស៊ីនតោន អា​ត្ល​ង់​តា បូ​ស្តុ​ន ស៊ីកា​ហ្គោ ដា​ឡាស ដេ​ន​វើ ឡូ​ស អ៊ែន​ជើ​ឡេស ម៉ា​អា​មី​ មីន​ណេ​សូ​តា ស៊ី​អាថ​ល ញូវយ៉ក​និង​ទីក្រុង​ផ្សេងទៀត​។​

​នៅ​ក្រុង​វ៉ាស៊ីនតោន​មនុស្ស​ជាង​សែន​នាក់​បាន​ចូលរួម ក្នុងការ​ជួបជុំ​ប្រឆាំង​អាវុធ​ធំ​បំផុត​មិនដែល​ធ្លាប់​មាននៅ​អាមេរិក ។​

​អ្នកដឹកនាំ​បាតុកម្ម​នេះ​ម្នាក់​បាន​និយាយថា​«​យើង ប្រជាជន​ទាមទារ​ច្បាប់​ហាម​លក់​អាវុធ​វាយប្រហារ ហាម​ការលក់​ទស្សនា​វ​ដ្តី​កាំភ្លើង​។​​ប្រជាជន​ទាមទារ​អោយមាន​ការត្រួតពិនិត្យ​សវ​តាម​នុស្ស​»​។​

​បដា​ដែល​បាតុករ​កាន់​សរសេរ​អក្សរ​វាយប្រហារ​ពួក​សមាជិកសភា​ដែល​ប្រឆាំងនឹង​ច្បាប់​តឹងរឹង​ឡើង​ចំពោះ​ការ​កាន់​កាំភ្លើង និង​សមាគម​​កាំភ្លើង​ជាតិ (NRA)​ដែលជា​អង្គការ​ឡប់​ប៊ី​ខាង​កាំភ្លើង​ដ៏​មាន​ឥទ្ធិពល​។​

​នៅ​ក្រុង​ញូវយ៉ក អតីត​សមាជិក​វង់ភ្លេង Beatle​លោក ផល ម៉ាក​ខាត​នី ក៏បាន​បង្ហាញខ្លួន​ក្នុង​ហ្វូងមនុស្ស និង​បាន​និយាយ​អំពី​ឃាត​​កម្ម​កាលពី​ឆ្នាំ​១៩៨០​លើ​មិត្ត​រួម​ក្រុម​លោក ច​ន ឡេ​ណុន​៕​ដោយ​៖​វាសនា​