សិស្ស​នុ​សិស្ស​ផុលផុស​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​ រំលឹក​គុណគ្រូ​ និង​លាគ្នា​ក្នុងឱកាស​វិស្សមកាល

484
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ សិស្សានុសិស្ស ដោយ​មានការ​ជ្រោមជ្រែង​ពី​លោក គ្រូ អ្នកគ្រូ និង គណៈគ្រប់គ្រង​សាលារៀន​ស្ទើរ​ទាំងអស់​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ ​បានរៀបចំ​ធ្វើ​សង្ក្រាន្ត​តូចៗ​នៅតាម​សាលារៀន​របស់ខ្លួន​អំឡុង​សប្តាហ៍​ទី​១​និង​ទី​២​នៃ​ខែមេសា​ ឆ្នាំ​២០១៩ នេះ។​

សកម្មភាព​ផុលផុស​ជាង​ឆ្នាំ​ណាៗ​ទាំងអស់នេះ ​ជាការ​អនុវត្តតាម​ការ​ណែនាំ​ផង​ និង​តាម​ចំណាប់អារម្មណ៍​ខ្លាំង​នា​ឆ្នាំនេះ​ផង។​

លោក​ឈួ ប៊ុន​រឿង ប្រធាន​ម​ន្ទិ​រ​អប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ប្រាប់ឲ្យដឹង​កាលពី​ថ្ងៃទី​៧ ​ខែមេសា​ ថា​ ទាំង​សាលារៀន​សាធារណៈ ឬ​សាលារ​ដ្ខ​និង​សាលារៀន​ឯកជន​ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​ឧ​ត្ត​មសិ​ក្សា​ទូទាំង​ ខេត្តបន្ទាយមានជ័យ នា​ដើមខែ​មេសា​នេះ គឺមាន​សិស្សានុសិស្ស​និង​ជ្រោមជ្រែង​ពី​គណៈ​គ្រប់គ្រង លោកគ្រូ​អ្នកគ្រូ​ផង​នោះបាន​នាំ​គ្នាធ្វើពិធីសង្ក្រាន្តស្វាគមន៍បុណ្យចូលឆ្នាំថ្មី​ឆ្នាំកុរ​ប្រពៃណីខ្មែរ​។​

នៅ​វិទ្យា​ល៍យ​ហ៊ុនសែន ខ្លា​កូន​នា​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ លោក​សុខ ចំណាន នាយក​បានឲ្យដឹងថា​ លោក គ្រូ អ្នក គ្រូ និងសិស្សានុសិស្ស បានធ្វើ​ពិធី​សង្ក្រាន្ត នេះ​យ៉ាង​មហោឡា​រឹក​ដែរ។​ ក្នុងនោះមានការតុបតែងរៀបចំលម្អនៅក្នុង សាលា ​រួមមានខ្លោងទ្វារផ្លូវ​ចូល ក្នុង​និង​ក្រៅ​បន្ទប់ ព្រមទាំង​នៅ​ទី​ក្រោម​ដើមឈើ​ឬ​ទី​មាន​ម្លប់ ដូចជា​រោងធ្វើឈើឬ​ស្សីពីស្បូវពី​ធាង​និង​ស្លឹកត្នោតជាដើម។​

តែ​សាលារៀន​ផ្សេងៗ ក៏មាន តាំងរទេះគោ តាំងផ្លែដូង ផ្លែត្នោត ខ្នុរ ចេក បន្លែ ….​និង​តាំងនូវ​របស់​ផលិត​ដោយ​ដៃ​ស្តីពី​មេរៀន​នៃ​មុខវិជ្ជា​រៀនសូត្រ​ផងដែរ ។​មាន​តាំង​ស្នាដៃ មាន​តាំង​ម្ហូបអាហារ​…​ពោលគឺ​វា​មាន​រូបរាង​សឹង​ដូចនឹង ពិធី សង្ក្រាន្ត​ថ្នាក់​វត្ត ថ្នាក់ស្រុក​ក្រុង ខេត្ត រាជធានី​នៅ ទូទាំងប្រទេសដែរ គ្រាន់​តែមាន​ទ្រង់់ទ្រាយ​តូច​ជាង​។

ជាងនេះទៅទៀត ដើម្បី​ញ៉ាំ​ងឲ្យ​ឱកាស​អបអរ​បុណ្យចូលឆ្នាំថ្មី​នេះ រឹត​តែមាន​ភាពសប្បាយ​​រីករាយ​នោះ ក៏មាន​ការលេង​ល្បែង​ប្រជាប្រិយ​ដូចជា ចោល​ឈូង បោះ​អ​ង្គុ​ញ ទាញ​ព្រ័ត្យ លាក់កន្សែង វាយក្អម ពាំ​ពងមាន់ ខាំ​ផ្លែឈើ រត់ប្រណាំង​បាវ​ប្រណាំង​​​រួមចិត្ត …​ល្បែង​កញ្ញា​ធ្លាក់ទឹក ការ​រាំ​ដ​ណ្តើ​ន​កៅអី ការ​ច្រៀង ..​រាំលេង ល្បែង​លោត​បាវ ស្វា​ដណ្ដើម​ស្លឹកឈើ ជិះ​កង់ បូមទឹក​ដាក់​ដប​ព្រមទាំង​មាន​សំណួរចម្លើយ​ចំណេះដឹង​ទូទៅ និង​ចំណេះ​តាម​មុខវិជ្ជា​ផងដែរ​។​

ទាំង​សិស្ស​ទាំង​លោកគ្រូ​អ្នកគ្រូ បានឲ្យដឹងថា កម្ម​ពិធី​ទាំងនេះ​ក៏​ដើម្បីរំលឹកដល់គុណ គ្រូ បង្រៀនផង រក្សាការរលឹកដល់ប្រពៃណីខ្មែរផង និងផ្ដល់ឱកាសបានរាំលេង​សប្បាយ​​ជុំគ្នាផង ក្នុងឱកាស​វិស្សមកាល​រដូវក្តៅ​រយៈ ពេល១៥​ថ្ងៃ​ (​ពីថ្ងៃ​ទិ​៦​ដល់​១៩​មេសា​)​ ផងដែរ៕B/

  

      

     

     ​

        

      រូបថត : សិស្ស​នុ​សិស្ស​នៅ​ខេត្តបន្ទាយមានជ័យ​ផុលផុស​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​, រំលឹក​គុណគ្រូ​និង​លាគ្នា​ក្នុងឱកាស​វិស្សមកាល (​រូប​:​ភ្នំ​ស្វាយ​)​