សិស្ស​ពូកែ​ចំនួន​២០​រូប​ទទួល​អាហារូបករណ៍​មានតម្លៃ​ជា​ទឹកប្រាក់ម្នាក់ៗ​១៥.០០០​ដុល្លារ ​

168

(​ភ្នំពេញ​)៖ សិស្ស​ចំនួន​២០​រូប ទទួលបាន​អាហារូបករណ៍​១០០% ដែលមាន​តម្លៃ​ជា​ទឹកប្រាក់ ១៥,០០០​ដុល្លារ​សម្រាប់​ការសិក្សា​នៅតាម​សាកល​​វិទ្យាល័យ​នានា​តាមរយៈ​កម្មវិធី​អាហារូបករណ៍​SmartEdu ដែលជា​កម្មវិធី​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​និង​ក្រ​​សួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

​កម្មវិធី​អាហារូបករណ៍ SmartEdu ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន​ដោយមាន​សិស្ស​ចំនួន​១០​នាក់​ទទួល​​បាន​អាហារូបករណ៍ និង​ប្រាក់ឧបត្ថម្ភ​គិត​ជា​ទឹកប្រាក់​ចំនួន​១៥.០០០​ដុល្លារ​ក្នុង​ម្នាក់ សម្រាប់​ចំណាយ​លើ​ការរស់នៅ​អំឡុងពេល​សិក្សា ហើយ​ក្រុមហ៊ុន Smart បាន​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​សិស្ស​រហូតដល់​២០​រូប​ក្នុង​ឆ្នាំ ២០១៧​។ ជាងនេះទៅទៀត​អាហារូបករណ៍ ចំនួន ១០​កន្លែង ក្នុងចំណោម​អាហារូបករណ៍​ទាំង ២០ កន្លែង ត្រូវបាន​បម្រុង​ទុក​យ៉ាង​ពិសេស​សម្រាប់​សិស្ស​ដែលមាន​ផែនការ​រៀន​​មុខវិជ្ជា​ទាក់ទង​នឹង​ប​ចេ្ច​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន (ICT) នៅឯ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គម​​នាគ​មន៍ និង​ព័ត៌មាន (NIPTICT)​។

​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋ​ម​ន្ត្រី្ក​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​កម្មវិធី​អាហារូបករណ៍​របស់​ក្រុមហ៊ុន Smart ដើរតួនាទី​សំខាន់​ក្នុងការ​ធានាថា និស្សិត​ឆ្លាត​វៃ និង​ដែលមាន​សក្ដានុពល​បំផុត អាច​បន្ត​ការសិក្សា​របស់ខ្លួន​ដោយ​មិន​អាស្រ័យ​​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​នោះទេ​”​។​

​ចំណែក​កាន ចាន់​មេ​តា្ត រដ្ន​លេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែងថា​“​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានកំណត់​អាទិភាព​ចម្បង​នានា ដើម្បី​អភិវឌ្ឍ​អ្នកមាន​ទេពកោសល្យ​ផ្នែក ICT និង​កម្លាំង​ពលកម្ម​ផ្នែក​ឌីជីថល ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ក្នុង​ឆ្នាំ​ខាងមុខ ដើម្បី​បំពេញ​សេចក្តីត្រូវការ​នៃ​សេដ្ឋកិច្ច​បែប​ឌីជីថល​របស់​កម្ពុជា​។ ខ្ញុំ​មាន សេចក្តី​រីករាយ ដែល​Smart បាន​ប្រើប្រាស់​មូលនិធិ​កសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ ដើម្បី​ចូលរួម​ជាមួយ​យើងខ្ញុំ​ក្នុងការ​ពង្រឹងសមត្ថភាព​ផ្នែក ICT នៅក្នុង​ប្រទេស តាមរយៈ​កម្មវិធី​អាហា​រូប​ករ​ណ៏ SmartEdu”៕​ដោយៈ មុនី​រ័ត្ន​/sn

​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋ​ម​ន្ត្រី្ក​ក្រសួង​អប់រំ យុវជន និង​កីឡា​និង​សិស្ស​ទទួលបាន​អាហារូបករណ៍​១០០% (​រូប​ថ​តៈ មុនី​រ័ត្ន​)