សិស្ស​ពូកែ​លំដាប់​លេខ​១​ទទួល​ក្តី​សណ្តោស​ពីស​ម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​

1181
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​សិស្ស​ពូកែ​លេខ​១​ផ្នែក​ភាសា​ខ្មែរ​ដែល​កំពុង​សិក្សា​នៅក្នុង​ថ្នាក់​ទី​៩​នៃ​អនុវិទ្យាល័យ​មួយ​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បានទទួល​ក្តី​ចាប់អារម្មណ៍​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។

​ក្រោយពី​ទទួល​ក្តី​ចាប់អារម្មណ៍​ពី​សំណាក់​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត កាលពី​ថ្ងៃទី​១៦​ខែមីនា​កន្លងទៅ កញ្ញា​សិស្ស​ពូកែ​ដែលមាន​ឈ្មោះ​ថន រដ្ឋា បានទទួល​នូវ​ការចុះពិនិត្យ​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់ គ្រួសារ​និង​កញ្ញា​ផ្ទាល់ ខណៈ​កំពុង​រស់នៅ​ភូមិ​ពូ​រ៉ា​ប៉ែត ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ពី​សំណាក់​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​មណ្ឌល​គី​រី ជាបឋម​។

​ក្រោយពី​បានឃើញ​ស្ថានភាព​ជាក់ស្តែង​នៃ​ទុក្ខលំបាក​របស់​គ្រួសារ​កញ្ញា ថន រដ្ឋា ដែលមាន​ឪពុក​ជា​អ្នក​ចាំចម្ការ​ឱ្យគេ និង​ម្តាយ​ជា​អ្នករក​អុស​ខិតខំ​ចិញ្ចឹម​កូនៗ​ឱ្យបាន​រៀនសូត្រ​នោះ នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែមីនា​ឆ្នាំ​២០១៨ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​មណ្ឌល​គី​រី បានសម្រេច​៖១. ផ្តល់​ស្បៀង​និង​ថវិកា​ជួយ​សម្រាល​ជីវភាព​រស់នៅ​២. ។

ធ្វើការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ រក​ទីតាំង​សម្រាប់​សង់ផ្ទះ​៣. គណៈកម្មាធិការ​សាខា​នឹង​សង់​ផ្ទះមួយ​ខ្នង​ជូន​គ្រួសារ​របស់​កញ្ញា​៤. ផ្តល់​ទីកន្លែង​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​ដល់ក​ញ្ញា ថន រដ្ឋា ដែល​នឹងត្រូវ​ទៅ​បន្ត​ការសិក្សា​កម្រិត​វិទ្យាល័យ នាពេលខាងមុខ​។​

​ក្រុមគ្រួសារ​កញ្ញា ថន រដ្ឋា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមាន​ក្តីមេត្តា ករុណា និង​បាន​យកចិត្តទុកដាក់ គិតគូរ​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ជូន​គ្រួសារ​កញ្ញា ក៏ដូចជា ប្រជាជន​ជួប​ការលំបាក​ទូទៅ ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​៕S/