សិស្ស​ម្នា​ក់រៀន​នៅលើ​ដំបូល​តាក់ស៊ី​កំពុង​បើកបរ​

949
ចែករម្លែក

ការ​ស្វ័យ​សិក្សា​រៀនសូត្រ​គឺជា​ការ​ប្រពៃ និង​ជា​អ្វីដែល​ឪពុកម្តាយ​គ្រប់រូប​ចង់ឱ្យ​កូនៗ របស់ខ្លួន​ធ្វើបែបនេះ​ដើម្បី​អនាគត​ត្រចះត្រចង់​របស់​ពួកគេ នៅពេល​ពួកគេ​ពេញវ័យ​។

​ទោះជា​យ៉ាងណា ចុះបើ​បែបនេះ​វិញ​? វា​ពិតជា​ចម្លែក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ និង​ហួសចិត្ត​ដែល សិស្សស្រី​ម្នាក់​ធ្វើ​កិច្ចការ​ផ្ទះ​របស់​នាង​លើដំបូល​តាក់ស៊ី ដែល​កំពុងតែ​បើកបរ​ទៅមុខ យ៉ាង​លឿន​នៅតាម​ផ្លូវ ដែលមាន​ចរាចរណ៍​អ៊ូរ​អរ​ក្នុង​ក្រុង​សាង​ឈី​វ (Shangqiu) ខេត្ត​ហឺ​ណាន (Henan) ប្រទេស​ចិន ភាគ​កណ្តាល​កាលពីពេល​ថ្មីៗ​នេះ​។

​កាសែត ប៉េកាំង​ថែម បាន​ចុះផ្សាយ​ថា​ទំនងជា​តៃកុង​តាក់ស៊ី​ជា​ឪពុក​របស់​សិស្សស្រី​នោះ ហើយ​មើលទៅ ពីព្រោះ​អាជ្ញាប័ណ្ណ​តាក់ស៊ី​ខាងលើនេះ​ត្រូវបាន​ផ្អាក​ចាប់តាំងពី​ពេលនោះ​មក ហើយ​ប្រហែលជា​អាច​ប្រឈម​ការផាកពិន័យ​បន្ថែម​ទៀតផង​៕ ប្រែ​សម្រួល​: ខុម