សិស្ស​វិទ្យាល័យ​ជាង​១០​នាក់​ដួលសន្លប់​បន្ត​បន្ទាន់​មិនដឹង​ពី​មូលហេតុ​

2586

(​កំពត​)៖ សិស្ស​នារី​នៃ​វិទ្យាល័យ​ហ៊ុន សែន​ស្តុក​ចំនួន​១១​នាក់ ​ត្រូវបាន​បញ្ជូន​ចូល​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​ជា​បន្តបន្ទាប់ ព្រោះតែ​ដួលសន្លប់​ក្នុង​សាលារៀន​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៧​។​

​លោក ហ៊​ន់ ប៊ុន​ស៊ី​ដេ​ត អធិការនគរបាល​ស្រុក​អង្គរជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​បានទទួល​ដំណឹង​ថា សិស្ស​វិទ្យាល័យ​ហ៊ុន សែន​ស្តុក ស្ថិតក្នុង​ឃុំ​សំឡាញ ស្រុក​អង្គរជ័យ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​។ ភ្លាមៗ កម្លាំង​សមត្ថ​កុ​ច្ច​បាន​ចុះ​ដល់​គោលដៅ និង​បញ្ជូន​សិស្ស​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ដោយ​លើក​ទី​មូ​យ​ចំនួន​ប្រាំមួយ​នាក់ និង​លើក​ទី​ពីរ​ប្រាំ​នាក់​។

លោក​អធិការ​បាន​បញ្ជាក់ថា ជនរងគ្រោះ​សុទ្ធតែជា​សិស្ស​នារី ដែល​ខ្លះ​សន្លប់​តាម​គ្នា​ដោយសារ​តក់ស្លុត ពេល​ឃើញ​មិត្តភក្តិ​ពួកគេ​ដួល​។ រហូតមកដល់​វេលា​ថ្ងៃត្រង់ ជំនាញ​រក​មិនទាន់​ឃើញ​ពី​មូលហេតុ ដែលនាំឱ្យ​មាន​ករណី​ដួល​ដ​ន្ល​ប់​នេះឡើយ ព្រោះ​ទាំង​នៅ​បន្ទប់រៀន​ទាំង​ក្នុង​បរិវេណ​វិទ្យាល័យ មិនមាន​អ្វី​ប្លែក​គួរឱ្យកត់សម្គាល់​ឡើយ​៕L ដោយ​៖ បូកគោ​