សិស្ស​វិទ្យាល័យ​ទួល​អំពិល​មួយ​ក្រុម​វាយ​យុវជន​២​នាក់ ​បណ្តាល​ឲ្យបែកក្បាល​ម្នាក់​រងរបួស​ស្រាល​ម្នាក់​

422
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ​ ៖​ ស្មានតែ​រឿង​ហុងកុង​តាមពិត​ក្រុមសិស្ស​សាលា​ទួល​អំពិល​អុកឡុក​វាយ​យុវជន​២​នាក់ ​ក្នុង​តូប​លក់​ប្រហិត​នៅក្នុង​បរិវេណ​វិទ្យាល័យ​ទួល​អំពិល​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​២១៧​ ភូមិ​តា​ឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ​កាលពី​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី​៣១ ​ខែមករា ​ឆ្នាំ​២០១៩​។​

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី ​និង​លោកតា​ម្ចាស់​ម្ចាស់​តូប​លក់​ប្រហិត​ខាងលើ​បានឲ្យដឹងថា​
​មុនពេល​កើតហេតុ​យុវជន​រងគ្រោះ​ទាំង​២​នាក់​ រួម​នឹង​សិស្សសាលា​ប្រុស​ស្រី​ជាច្រើន​នាក់​ទៀត​ មក​អង្គុយ​ញ៉ាំប្រហិត​នៅ​តូប​លក់​របស់គាត់។ ​មួយសន្ទុះ​ក្រោយមក​ក៏មាន​ក្រុម​ក្នេ​ង​ទំនើង​ប្រហែល​៤​នាក់ ​ស្លៀក​ឯកសណ្ឋាន​ជា​សិស្សសាលា​ជិះ​ម៉ូតូ​២​គ្រឿង ​ចត​ឈប់​ដើរ​សំដៅ​មក​ក្នុង​តូប​របស់គាត់​ រួចក៏ទាញ​កៅអី​វាយ​សន្ធប់​ទៅលើ​ក្បាល​យុវជន​ទាំង​២​នាក់ ​បណ្តាលឱ្យ​បែកក្បាល​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ដៃ​និង​វាយ​បំផ្លិចបំផ្លាញ​ទូរ​កញ្ចក់​និង​កៅ​បែកបាក់​ខ្ចាយ​ប្រហិត​ម្ទេស​បង្កឱ្យមាន​ការ​ផិត​ភ័យ​ដល់​អ្នកលក់​និង​សិស្សសាលា​ដ៍ទៃទៀត​រត់​ចែក​ជើង​គ្នា​។


​ចំណែក​លោកតា​ម្ចាស់​តូប​ជិះ​ម៉ូតូ​រត់​ទៅប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ដង្កោ​ ឲ្យជួយ​អន្តរាគមន៍​។ ​ភ្លាមៗ​នោះដែរ​កម្លាំង​នគរបាល​ប៉ុស្តិ​ដង្កោ​បាន​រួសរាន់​ទៅដល់​កន្លែង​កើត​ដើម្បី​ឃាត់​ក្រុម​ជនបង្ក​តែ​ក្រុម​ជនបង្ក​ដឹងខ្លួន​ ទាន់​ក៏បាននាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​វអស់​។​

​ក្រោយពេល​កើតហេតុ​ស្ត្រី​ម្ចាស់​តូប​លក់​ប្រហិត​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ ​ដើម្បី​ទារ​សំណង​ថ្លៃ​ខូចខាត​សម្ភា​រៈ​របស់គាត់​វិញ​៕​B/