សិស្ស​៧៩​នាក់​ដែល​ត្រូវបាន​ចាប់ពង្រត់​នៅ​ប្រទេស​កា​មេ​រូ​ន ត្រូវបាន​ដោះលែង​

493
ចែករម្លែក

ក្រុមមន្រ្តីបាននិយាយនៅថ្ងៃពុធទី៧ខែវិច្ឆិកាថាសិស្ស៧៩នាក់ដែលត្រូវបានចាប់ពង្រត់ពីសាលារៀនមួយនៅនៅតំបន់ភាគពាយព្យនៃប្រទេសកាមេរូនត្រូវបានដោះលែង។

ទោះជាយ៉ាងណា នាយកសាលាម្នាក់ អ្នកបើកបរម្នាក់និងគ្រូបង្រៀនម្នាក់ នៅតែជាប់ឃុំឃាំងនៅឡើយទេ។ នេះបើតាមការរាយការណ៍របស់ទូរទស្សន៍ BBC ។

សិស្ស៧៩នាក់និងមនុស្ស៣នាក់ផ្សេងទៀត ត្រូវបានចា​ប់ពង្រត់កាលពីព្រឹកថ្ងៃចន្ទនៅទីក្រុងBamenda ភាគពាយព្យនៃប្រទេសនេះ ។

រដ្ឋាភិបាលនិងក្រុមបំបែកខ្លួននៅតំបន់ភាគពាយព្យដែលនិយាយភាសាអង់គ្លេសនេះ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការចាប់ពង្រត់នេះ។

វីដេអូមួយ ដែលបង្ហាញសិស្សមួយចំនួនក្នុងចំណោមសិស្សដែលត្រូវបានចាប់ពង្រត់ទាំងនោះត្រូវបានគេចែករំលែកបង្ហោះតាមប្រព័ន្ធអនឡាយ(online) ដែលបាននាំឱ្យមានកំហឹងតវ៉ាប្រឆាំង។

ក្រុមចលនាបំបែកខ្លួនដែលនិយាយភាសាអង់គ្លេស បានធ្វើសកម្មភាពនៅតំបន់ភាគពាយព្យនៃប្រទេសនេះ អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ៕ដោយ៖សុខា

ការចាប់ពង្រត់សិស្សកាលពីថ្ងៃចន្ទនោះ គឺជាការចាប់ពង្រត់ដ៏ធំតាមដែលធ្លាប់កើតមាននៅប្រទេសកាមេរូន ស្របពេលមានភាពតានតឹងនយោបាយនៅប្រទេសនេះ