សីតុណ្ហភាព​ក្នុង​សប្តាហ៍​នេះ​កើនឡើង​ថែមទៀត​

297
ចែករម្លែក
  • 141
    Shares

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​នៅក្នុង​សប្តាហ៍​នេះ​កើនឡើង​ថែម​បន្តិចទៀត ដោយសារ​នៅ​ពី លើ​ប្រទេស កម្ពុជា​ក្នុង​រយៈកម្ពស់​៥០០​ម៉ែត្រ​ចុះ​កំពុង​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​និង​រយៈកម្ពស់​ចាប់ពី​៥០០​ម៉ែត្រ​ឡើង​កំពុង​រង​ឥទ្ធិពល​ជ្រលង​ជ្រស​ម្ពា​ធ​ខ្ពស់​ធ្វើ​ឲ្យ​បរិយាកាស​មាន​សភាព​ក្តៅ​ហប់​និង​បើ​មាន​ភ្លៀង​តិចតួច​មក​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​។​

​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​នៅ​ខេត្តរ​មានជ័យ​កាលពី​ថ្ងៃទី​១០​កុម្ភៈ​(​រូបថតធនធានទឹក​)


​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន​ធនា​ទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា សីតុណ្ហភាព​ថ្ងៃនេះ​បាន​កើនឡើង ដល់ ពី​៣៧​ទៅ​៣៨​អង្សា​សេ​ហើយ​(​ធម្មតា​សីតុណ្ហភាព បែបនេះ​ចាប់ផ្តើម​កើត​មាននៅ​ចុង​ក្នុង​ខែមីនា​ឬ​ក្នុង​ខែមេសា​) ពោលគឺ​កម្តៅ​ចាប់ផ្តើម​កើនឡើង​ថែម​ធ្វើ​ឲ្យ​ពិបាក​ទ្រាំ​។​
​ ​ព្រម​ពេល​ជាមួយគ្នា​នឹង​សីតុណ្ហភាព​កើនឡើង​នេះ លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា នៅលើ​ប្រទេស​កម្ពុជា​ក្នុង​រយៈកម្ពស់​៥០០​ម៉ែត្រ​ចុះ​កំពុង​ទទួលរង​ឥទ្ធិពល​កម្រិត​សម្ពាធ​ទាប និង នៅ​កម្ពស់​ពី​៥០០​ម៉ែត្រ​ឡើង​កំពុង​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់ ។ ព្រម​ពេល​ជាមួយគ្នានេះ​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​កំពុង​រង​ឥទ្ធិពល​សម្ពាធ​ទាប​មួយ​មកពី​ភាគ​ខាងជើង​ក្រុង​បាងកក​ប្រទេស​ថៃ​។​
​ ​លោក​ចាន់ យុ​ត្ថា​និយាយទៀតថា​ឥទ្ធិពល​របស់​បាតុភូត​ទាំងបី​ខាងលើនេះ​ធ្វើ​ឲ្យ​បរិយាកាស​មាន​សភាព​ហប់​ក្តៅ និង​អាចមាន​ភ្លៀង​កើតឡើង​តិចតួច​មក​ជាមួយនឹង​ខ្យល់​កន្ត្រាក់​ខ្លាំង​ជាពិសេស​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ។ បញ្ហា​អាកាសធាតុ​នេះ អ្នកជំនាញ​របស់​កម្ពុ​ជា​និង​ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ហើយ​លទ្ធផល​ថា​នៅពេល​ខាងមុខ​អាកាសធាតុ​នឹង​ទៅ​បែបណា​នឹង​ទទួលបាន​ទិន្ន​ន​យ័​ជាក់លាក់​នៅ​ថ្ងៃស្អែក​(១២​កុម្ភៈ​)​នេះហើយ​៕សរន