សីតុណ្ហភាព​នៅ​បារាំង​ឡើង​កម្ដៅ​ខ្ពស់បំផុត​មិន​ធ្លាប់មាន

558
ចែករម្លែក

​ប្រទេស​បារាំង បាន​ឡើងក​ម្ដៅ​អាកាសធាតុ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​គួរ​ឲ្យ​ព្រួយបារម្ភ រហូតដល់​ទៅ ៤៤,៣ អង្សា​សេ ខណៈ​រលក​កម្ដៅ​ដើមរដូវ​ក្តៅ​នៅ​អឺរ៉ុប​បាន​បណ្តាល ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់ និង​ភ្លើង​ឆេះ​ព្រៃ​។
​ ​
ដោយសារ​ប្រទេស​បារាំង ប្រទេស​អេ​ស្ប៉ា​ញ ប្រទេស​អ៊ីតាលី និង​ផ្នែក​ខ្លះទៀត​នៃ​អឺរ៉ុប កណ្តាល​បាន​ឡើង​កម្ដៅ​អាកាសធាតុ​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ ក្រុមមន្ត្រី​បាន​ជំរុញ​ឲ្យប្រជា ជន​បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង​ឲ្យ​បាន​ខ្ពស់​ជាពិសេស​ពេល​ចេញទៅ​ក្រៅ​។
​ ​
កំណត់ត្រា​ថ្មី​នេះ​ធ្វើ​ឲ្យ​បារាំង​ក្លាយជា​ប្រទេស​ទី​៧ នៅ​អឺរ៉ុប​ដែលមាន​កម្រិត សីតុណ្ហ ភាព​ខ្ពស់​ខ្លាំង ៤៥ អង្សា​សេ​រួមជាមួយ​ប្រទេស​ប៊ុលហ្គារី ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ប្រទេស​អ៊ីតាលី ប្រទេស​អេ​ស្ប៉ា​ញ ប្រទេស​ក្រិ​ក និង​ប្រទេស​ម៉ា​សេ​ដូ​នី​ខាងជើង​៕ ប្រែ​សម្រួលៈ ខុម

#