សីតុណ្ហភាព​នៅ​ឥណ្ឌា​ឡើង​ជិត​៥០​អង្សា​សេ នាំ​អោយ​ពួក​អ្នកស្រុក​ខ្វះ​ទឹក​ប្រើ​

1156
ចែករម្លែក

កំដៅ​បាន​ហក់​ឡើង​ជិត​ដល់​៥០​អង្សា​សេ​នៅ​ទូទាំង​ឥណ្ឌា​កាលពី​ថ្ងៃ​សៅរ៍​ទី​១​មិថុនា នៅពេល​រលក​កំដៅ​បង្ក​អោយ​មាន​ការ​ព្រមាន​អំពី​ការខ្វះខាត​ទឹក​នៅ​ពេល​ទន្លេ​បឹង​ស្ទឹង​ចាប់​​ផ្តើម​រីងស្ងួត​និង​ការព្រួយបារម្ភ​អំពី​សុខភាព​។​

​រដ្ឋ​វាល​ខ្សាច់​ភាព​ខាង​តិច រ៉ា​ចា​ស្ថាន សីតុណ្ហភាព​បាន​ឡើងដល់​៤៩,៦​អង្សា​សេ​កាលពី​ថ្ងៃ​សុក្រ នេះ​បើ​តាម​នាយកដ្ឋា​អាកាសធាតុ​។​

​ការព្រមាន​អំពី​កង្វះ​ទឹក​និង​បញ្ហា​សុខភាព ត្រូវបាន​ចេញ​ខណៈ​សីតុណ្ហភាព​នៅ​ទ្រឹង​ត្រឹម​៤៧​អង្សា​នៅ​ទូ​ទាំង​បណ្តា​រដ្ឋ​ខាង​តិច ខាងជើង​និង​ខាងត្បូង ។​នៅ​រដ្ឋធានី ញូ​វ ដេល្លី​​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា​បាន​ចេញ​ការព្រមាន​អំពី​អាកាសធាតុ​អាក្រក់​នៅពេល​វា​កំពុង​ជួប​សីតុណ្ហភាព​៤៧​អង្សា​សេ​។​ការព្រមាន​ប្រាប់​កុំអោយ​ប​នុស្ស​ចេញ​ក្រៅ​ផ្ទះ​ក្នុង​​ពេល​ក្តៅ​ខ្លាំង​។​

​នៅ​រដ្ឋ​មហា​រ៉ា​ស្ត្រា ភាគ​ខាងលិច ពួក​កសិករ​បាន​តស៊ូ​រក​ទឹក​អោយ​សត្វពាហនៈ​ផឹក​និង​ស្រោច​ដំណាំ នៅ​ពេល​ពួកគេរ​ស់​ដោយ​ការដឹ​ក​ទឹក​មក​ពី​អាងទឹក​នៅ​ភូមិ​ជិតៗ​នោះ បី​ថ្ងៃ​ម្តង​។​

​កាសែត​The Hindustan Times​បាន​និយាយថា អ្នកស្រុក​នៅ​ភូមិ​មួយ​បាន​ចាប់ផ្តើម​ឈប់​បោក​គក់ខោអាវ​ដោយសារ​ខ្វះ​ទឹក​៕​ដោយ​៖​វាសនា​

និស្សិត​ឥណ្ឌា គ្រប​បាំង​ក្បាល​ពី​កំដៅថ្ងៃ នៅ​ពេល​ពួកគេ​ដើរ​ពី​សាលា​មក​ផ្ទះ​កាលពី​ថ្ងៃ​៣១​ឧសភា​