សីតុណ្ហភាព​ម៉ាស៊ីនត្រជាក់​ប៉ុន្មាន​អង្សា​ទើប​កូន​មិន​ផ្តាសាយ​?

1111
ចែករម្លែក

​នៅពេលដែល​ដល់​រដូវ​ក្តៅ​ម្តងៗ យើងខ្ញុំ​ជឿជាក់ថា​អ្នក​រាល់គ្នា​សុទ្ធតែ​បើក​ម៉ាស៊ីនត្រជាក់ ឲ្យ​កូន​គេង​ជានិច្ច ប៉ុន្តែ​នៅពេលដែល​អ្នក​មិនចេះ​តម្រូវ​សីតុណ្ហភាព​ក្នុង​បន្ទប់​វា​នឹង​ងាយ​ធ្វើ​ឲ្យ កូនអ្នកមាន​ជំងឺ​ផ្តាសាយ​។ ដូចនេះ​តើ​គួរតែ​តម្រូវ​សីតុណ្ហភាព​បែបណា​ទើប​ល្អ​ទៅ​?

​នៅពេលដែល​អ្នកបើក​ម៉ាស៊ីនត្រជាក់ អ្នក​មិនត្រូវ​បិត​បើកៗ​នោះទេ ព្រោះ​ក្រោយ​ពេលដែល អ្នក​បិត កូន​អាច​បែកញើស ដូចនេះ​អ្នក​ក៏​បើក​វិញ ជាហេតុ​ដែល​ងាយ​ធ្វើ​ឲ្យ​កូន​ផ្តាសាយ​បំផុត​។ ម្យ៉ាងទៀត​សីតុណ្ហភាព​នៃ​ម៉ាស៊ីនត្រជាក់​គឺ​ត្រូវតម្រូវ​ចាប់ពី​២៤​ដល់​២៨​អង្សា​សេ​ទើប​ល្អ​។ ជាងនេះទៅទៀត​ខ្យល់​នៃ​ម៉ាស៊ីនត្រជាក់​អ្នក​ក៏​មិនត្រូវ​បើក​ខ្លាំងពេក​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​បន្ទប់ ត្រជាក់​ខ្លាំង​ដែល​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​ចុះខ្សោយ​នោះគេ​នឹង​ងាយ​ផ្តាសាយ​បំផុត​៕ ដោយ​: health.com.kh