សីតុណ្ហភាព​ឡើង​ខ្ពស់​ដល់​៤១​អង្សា​សេ​នៅ​ជប៉ុន ខណៈ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​

960
ចែករម្លែក
  • 14
    Shares

សីតុណ្ហភាពនៅក្នុងទីក្រុងមួយនៅខាងជើងក្រុងតូក្យូ បានឡើងដល់៤១,១អង្សាសេកាលពីថ្ងៃចន្ទ ជាកំរិតខ្ពស់បំផុតដែលមិនធ្លាប់មាននៅជប៉ុន ខណៈកំដៅផ្តាច់ផ្តិលជីវិតកំពុងគ្របដណ្តប់ប្រទេសមួយភាគធំនិងប្រទេសកូរ៉េខាងត្បូងក្បែរខាង។

ការកត់ត្រាឃើញកំដៅហួស៤០អង្សាសេនេះ មាននៅក្រុងគូម៉ាហ្កាយ៉ា ចម្ងាយប្រមាណ៦៥គីឡូម៉ែត្រ ពីក្រុងតូក្យូ។

ប្រព័ន្ធសម្ពាធខ្ពស់មួយបាននាំមកអាកាសក្តៅមិនធ្លាប់មានមកកាន់តំបន់នេះអស់ពេលជាង១សប្តាហ៍មកហើយដោយបានសម្លាប់មនុស្សជាង៤០នាក់នៅជប៉ុននិង១០នាក់នៅកូរ៉េខាងត្បូង។

មនុស្សរាប់ពាន់នាក់នៅជប៉ុនត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ជាមួយរោគសញ្ញាត្រូវកំដៅ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ។ទីភ្នាក់ងារសារព័ត៌មានក្យូដូនិយាយថាមនុស្សជាង៤០នាក់ស្លាប់នៅជប៉ុន។ជនរងគ្រោះភាគច្រើនជាមនុស្សវ័យចាស់ដែលមិនប្រើម៉ាស៊ីនត្រជាក់។

នៅកូរ៉េខាងត្បូង មនុស្ស១០នាក់ បានស្លាប់ដោយកំដៅនិងមូលហេតុនានាពាក់ព័ន្ធកំដៅនៅរដូវក្តៅនេះ ក្នុងនោះ៧នាក់បានស្លាប់ក្នុងមួយសប្តាហ៍មុន។មនុស្សប្រមាណ១.០៤០ បានធ្លាក់ខ្លួនឈឺដោយសារតែ កំដៅចាប់ពីថ្ងៃ២០ឧសភាដល់២១កក្កដា ដោយកើន៦១ភាគរយ នៅក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ដោយ៖វាសនា

អាជ្ញាធរនៅជប៉ុនបានព្រមានប្រជាជនអោយស្នាក់នៅក្នុងផ្ទះនិងប្រើម៉ាស៊ីនត្រជាក់

A man wipes the sweat from his face in the scorching heat at a business district in Tokyo, Monday, July 23, 2018. Searing hot temperatures are forecast for wide swaths of Japan and South Korea in a long-running heat wave. The mercury is expected to reach 39 degrees Celsius (102 degrees Fahrenheit) on Monday in the city of Nagoya in central Japan and reach 37 in Tokyo. Deaths have been reported almost every day. (AP Photo/Koji Sasahara)

អាជ្ញាធរ នៅ ជប៉ុន បាន ព្រមាន ប្រជាជន អោយ ស្នាក់នៅ ក្នុងផ្ទះ និង ប្រើ ម៉ាស៊ីនត្រជាក់