សីលធម៌ មនុស្ស​ធ​ម៌ សិទ្ធិមនុស្ស ?

567

ជនជាតិខ្មែរ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការចាប់​បញ្ជូន​ឲ្យ​ទៅ​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​ដោយ​បង្ខំ គឺជា​ជនជាតិ​ខ្មែរក្មេងៗ ដែល​បាន​រត់​ភៀសខ្លួន​ជាមួយ​ក្រុមគ្រួសារ គេច​ពី​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ទៅ​នៅ​ជំរំ​ជនភៀសខ្លួន​នៅ​ប្រទេសជិតខាង​កម្ពុជា ខ្លះ​ចាប់កំណើត​នៅ​ជំរំ​តែម្តង ហើយ​ដែល បណ្តា​ប្រទេស​ជួយ​ទទួល​យកទៅ​ឲ្យ​រស់នៅ​ក្នុងប្រទេស​ខ្លួន តាំងពី​កុមារភាព​មក រហូតដល់​ពេលនេះ​មាន​រយៈពេល​ជាង​៤០​ឆ្នាំ​ហើ​យ ។

​បងប្អូន​ទាំងនោះ​បានទទួល​ការអប់រំ បណ្តុះបណ្តាល​ទាំង​ភាសា វប្បធម៌ ជីវភាព​រស់នៅ តាមបែប​អាមេរិក និង​អឺរ៉ុប តាំងពី​តូចក្រូចឆ្មា​មក មិនដែល​ស្គាល់​វប្បធម៌​ខ្មែរ ទំនៀមទម្លាប់​ខ្មែរ ភាសា ប្រពៃណី​ខ្មែរ ហើយក៏​គ្មាន​បង​ប្អូន សាច់ញាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ទេ ។ ម្យ៉ាងទៀត​បងប្អូន​ទាំងនោះ បាន​មាន​ប្រពន្ធ​កូន​និង​ក្រុម​គ្រួសារ កើតកូន​ពូន​ជា​ចៅ​ច្រើន​រួចហើយ ។ បងប្អូន​ខ្លះ​បាន​បំពេញ​ទោសកំហុស​របស់ខ្លួន​តា​ម​ច្បាប់​អាមេរិក​និង​ប្រទេស​ម្ចាស់ផ្ទះ រួចរាល់​អស់ហើយ ។

ដូច្នេះ នៅពេល ត្រូវ ស​.​រ​.​អា​.​ចាប់បង្ខំ​ឲ្យ​មក​រស់នៅ​ឯកោ​ម្នាក់ឯង​ឯ​ស្រុក​ខ្មែរ តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​សតិ​អារ​ម្ម​ណ៏​បងប្អូន ?
១- បែកបាក់ ប្រពន្ធ កូន ក្រុមគ្រួសារ​
២- គ្មាន​សាច់ញាតិ មិត្ត​ភ័​ក្ត​នៅ​ប្រទេស​កម្ពុជា ត្រូវ​រស់នៅ​តែលតោល​
៣- មិនចេះ​ភាសា​ខ្មែរ​
៤- មិន​ស្គាល់​វប្ប​ធ៌​ម​ទំនៀមទម្លាប់​ខ្មែរ​
៥- បាន​ទទួលទោស​តាមច្បាប់​រួច​ហេ​ី​យ​
នៅពេល​ទៅ​រស់នៅ ស្រុក​ខ្មែរ តើ​មាន​អារម្មណ៍​យ៉ាងណា ស្រងេះស្រងោច​យ៉ាងណា តែលតោល​យ៉ាងណា ? ។​ដោយមាន​បញ្ហា​យ៉ាង​ឯកោ​នេះហើយ​បានជា​បងប្អូន​ខ្លះ​គិត​ខ្លី​រហូតដល់​ចងក​សម្លាប់ខ្លួន​ក៏មាន ?
ក្នុងនាម​ជាម​នុស្ស តើ ស​.​រ​.​អា ដែល​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​យក មានបាន​គិតពី​អារម្មណ៍​បងប្អូន​ទេ ?
តើស.រ.​អា មានការ​ទទួលខុសត្រូវ​ទេ ដែល​យក​បងប្អូន​មក​អប់រំ បណ្តុះបណ្តាល​តាំងពី​តូច​មក ហើយ​បងប្អូន​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​នោះ​?
តើ ស​.​រ​.​អា មាន​អារ​ម្ម​ណ៏​យ៉ាងណា​ដែល​ឃើញ​បងប្អូន​រស់នៅ​តែលតោល ឯកោ​កណ្តោចកណ្តែង ឆ្ងាយ​ពី​ប្រពន្ធ កូន និង​ក្រុមគ្រួសារ ?
តើ ការចង់​ជួបចរចា​ដែលជា​សំណូមពរ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា លើ​ករណី​ទាំងអស់នេះ ជាការ​គោរព​សិទ្ធិ​មនុស្ស ប្ញ រំលោភសិទ្ធិ​មនុស្ស ឬ យ៉ាងណា ?
ការ​ចោទសួរ​ខាងលើនេះ គឺជា​វិញ្ញាសារ​សីល​ធ៌​ម មនុស្ស​ធ៌​ម និង សិទ្ធិមនុស្ស ដែល ស​.​រ​.​អា ជាពិសេស​លោក​ឯកអគ្គ​រដ្ឋទូត ស​.​រ​.​អា​ដែលមាន​លោកជំទាវ ជា​ខ្មែរ​ដែរនោះ មេត្តា​ពិចារណា តាម​ការគួរ ចុះ ៕ដោយៈពលរដ្ឋម្នាក់

ទស្សនៈនិងមតិ