សឺ​ជី​អូ អា​ក្វេ​រ៉ូ និង ឡុ​តា​រ៉ូ ម៉ា​ទីណេស រកបាន​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​អា​ហ្ស​ង់​ទីន ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​

333
ចែករម្លែក

​ក្រុម​អា​ហ្ស​ង់​ទីន​បាន​ឆ្លង​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ទាប់ពី​យកឈ្នះ​ក្រុម​ភ្ញៀវ​អាស៊ី​កាតា ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​ក្នុង​ពូ​ល B ។

​បន្ទាប់ពី​ទទួលបាន​ត្រឹម​មួយ​ពិន្ទុ​ឆ្លងកាត់​ពីរ​ប្រកួត​បើកឆាក​ក្រុម​អា​ហ្ស​ង់​ទីន​ត្រូវការ​ឈ្នះ​ជាដាច់ខាត ដើម្បី​ឡើងទៅ​វគ្គ​បន្ត ហើយ​ពួកគេ​អាច​រកបាន​គ្រាប់​បាល់​ដោយ​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) និង សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero)​។

​ម៉ា​ទីណេស រកបាន​គ្រាប់​បាល់​បើកឆាក បន្ទាប់ពី​លេង​បាន​៤​នាទី​។ ខ្សែប្រយុទ្ធ​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) រូបនេះ​បាន​ឆ្លៀតឱកាស​នៅពេល​ក្រុម​កាតា​មាន​ភាព ចន្លោះប្រហោង​នៅ​តំបន់​ការពារ មុនពេល​បញ្ជូន​បាល់​បញ្ចូល​ទី​ដោយ​ស្រួល​។

​អា​ក្វេ​រ៉ូ មានឱកាស​មាស​មួយលើកទៀត ដើម្បី​រក​គ្រាប់​បាល់​ទី​២ ជួយ​ឲ្យ​ក្រុម​អា​ហ្ស​ង់ ទីន​នាំមុខ ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​ទាត់​ផុតរ​បាទី​។

​ខ្សែប្រយុទ្ធ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​រូបនេះ​ធ្វើ​បានល្អ​នៅពេល​បន្ទាប់​ដោយ​បន្ថែម​មួយគ្រា​ប់ នៅ​នាទី​៨២ ដោយ​ទទួលបាន​បាល់​និង​បណ្តើរ​ផុត​ខ្សែការពារ​របស់​កាតា​មុនពេល ទាត់​បាល​ទាប​ផុតដៃ​អ្នកចាំទី​តែម្តង​។

​ជ័យជម្នះ​នេះ មានន័យថា នៅពេលនេះ ក្រុម​អា​ហ្ស​ង់​ទី​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​វ៉េ​ណេ ស៊ុយ​អេ​ឡា​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង​រី​យ៉ូ ដឺ ហ្សា​ណេ​រ៉ូ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ