សឺ​ជី​អូ អា​ក្វេ​រ៉ូ សារភាពថា គ្រាប់​បាល់​ទី​៣​គឺជា​បាល់​ប៉ះ​ដៃ បន្ទាប់ពី​រកបាន​៣​គ្រាប់​ម្នាក់ឯង​

323
ចែករម្លែក

ខ្សែប្រយុទ្ធ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​រកបាន​បី​គ្រាប់​ម្នាក់ឯង ហើយ​អះអាងថា ភាពស្មោះត្រង់​គឺជា​គោលនយោបាយ​ដ៏​ប្រសើរ​បំផុត​បន្ទាប់ពី​ក្លាយជា​វីរបុរស ក្នុង​ក្រុម អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​កាំភ្លើង​ធំ​អា​សេណ​លហើយ អា​ក្វេ​រ៉ូ សារភាពថា គ្រាប់​បាល់​ទី​៣​គឺជា​គ្រាប់​បាល់​ប៉ះ​ដៃ បន្ទាប់ពី​បានឃើញ​រូបភាព​សា​ឡើងវិញ​។​
​ ​
​អា​ក្វេ​រ៉ូ បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ហើយ​បាន​បំបាក់​ក្រុម​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) នៅ​ពហុ​កីឡដ្ឋាន Etihad ដោយ​រកបាន​គ្រាប់​បាល់​នៅ​នាទី​ទី​១ មុនពេល​បន្ត​បន្ថែម​២ គ្រាប់​ទៀត ដើម្បី​ធានាបាន​៣​ពិន្ទុ​ពេញ​ក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ​។​
​ ​
ថ្លែង​បន្ទាប់ពី​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត អា​ក្វេ​រ៉ូ ហាក់ដូចជា​បង្វែងដាន​ជុំវិញ ឧប្បត្តិហេតុ​បាល់​ប៉ះ​ដៃ​នេះ​។ អា​ក្វេ​រ៉ូ បាន​សារភាពថា “​ខ្ញុំ​គិតថា បាល់​នេះ​បាន​ចេញពី​ទ្រូង​របស់ខ្ញុំ ប៉ុន្តែ​នៅពេលនេះ ខ្ញុំ​បានឃើញ​តាម​ទូរទស្សន៍ ហើយ​វា​គឺជា​បាល់​ប៉ះ​ដៃ​”​។​
​ ​
អា​ក្វេ​រ៉ូ បន្តថា “​វា​គឺជា​គ្រាប់​បាល់​សំខាន់ ដើម្បី​ឈ្នះ​។ កាល​លើក​មុន ខ្ញុំ​រកបាន​គ្រាប់​បាល់​ដំបូង ប៉ុន្តែ​យើង​ចាញ់​។ ថ្ងៃនេះ ខ្ញុំ​សប្បាយចិត្ត​មែនទែន​។ ឥឡូវនេះ ខ្ញុំ​បានឃើញ​ហើយ​។ វា​ប្រហែលជា បាល់​ប៉ះ​ដៃ​”​។​
​ ​
ជ័យជម្នះ​នេះ​បាន​កាត់បន្ថយ​គម្លាត​ពិន្ទុ​ពី​ក្រុម Liverpool មក​ត្រឹម​២​ពិន្ទុ​ជា​បណ្តោះអាសន្ន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero)