សឺ អា​ឡិច ហ្វើ​ហ្គោ​សុន ចាក​ចេញពី​បន្ទប់​មើលថែ​ពិសេស​ហើយ បន្ទាប់ពី​វះកាត់​ខួរក្បាល​សង្គ្រោះ​ជីវិត​បន្ទាន់​

834
ចែករម្លែក

​ក្លិប​បិសាច​ក្រហម Manchester United បានប្រកាសថា លោក សឺ អា​ឡិច ហ្វើ​ហ្គោ​សុន បាន​ចាក​ចេញពី​បន្ទប់​ថែទាំ​ពិសេស​ហើយ បន្ទាប់ពី​ការវះកាត់​លើ​បញ្ហា​ហូរឈាម​ក្នុង​ខួរក្បាល​។​

​អតីត​អ្នកចាត់ការ​ទូទៅ​របស់ United អាយុ ៧៦ ឆ្នាំ​រូបនេះ នឹង​បន្ត​ស្តារនីតិសម្បទា​របស់គាត់​ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ស្តា​ល់​ហ្វ​ត​។

United និយាយថា “​សឺ​អា​ឡិច​លែង​ត្រូវការ​ការថែទាំ​ពិសេស​ទៀតហើយ ហើយនឹង​បន្ត​ស្តារនីតិសម្បទា​ក្នុងនាម​ជា​អ្នកជំងឺ​។ គ្រួសារ​របស់គាត់​រំភើប​ចិត្ត​ឥតឧបមា​ចំពោះ​កម្រិត​នៃ​ការគាំទ្រ និង​ការ​ជូនពរ​ល្អៗ ប៉ុន្តែ​បន្ត​សុំ​រក្សា​ភាព​ឯកជន ព្រោះនេះ​សំខាន់​ណាស់​អំឡុង​ការ​ងើប​ពី​ជំងឺ​ឡើងវិញ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្វើ​ហ្គោ​សុន​ចាក​ចេញពី​បន្ទប់​ថែទាំ​ពិសេស​ហើយ បន្ទាប់ពី​វះកាត់​បញ្ហា​ហូរឈាម​ក្នុង​ខួរក្បាល