សុខចិត្ត​បោះបង់​អាជីព​ជា​វិស្វករ ហើយ​ជិះ​កង់​ផ្សងព្រេង​ជុំវិញ​ពិភពលោក​រយៈពេល ៧ ឆ្នាំ

184
ចែករម្លែក

កាលពី​បួន​ឆ្នាំមុន​លោក ជែក​ឃី ឈិន (Jacky Chen) បានចាប់ផ្តើម​ដំណើរ​ជិះ​កង់​ផ្សង ព្រេង​ជុំវិញ​ពិភពលោក​តែម្នាក់ឯង​បន្ទាប់ពី​បោះបង់​អាជីព​របស់គាត់​ជា​វិស្វករ​ផ្នែក អេឡិចត្រូនិក​។​

​រហូតមកទល់​ពេលនេះ​បុរស​ចិនតៃវ៉ាន់ វ័យ ៤០​ឆ្នាំ​រូបនេះ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទ្វីប អាម៉េរិក ទ្វីបអឺរ៉ុប និង​ផ្នែក​ខ្លះ​នៃ​តំបន់​មជ្ឈិមបូព៌ា ដោយ​ដេក​ក្នុង​តង់ យប់​កន្លែង​ណា ដេក​កន្លែង​នោះ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ លោក ជែក​ឃី ឈិន បាន​ទៅដល់​ក្រុង​ហ្ស៊េ​រុយ សា​ឡិ​ម ប្រទេស​អ៊ីស្រាអែល​។​

​គាត់​និយាយ​អំពី​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​នេះ​ថា “​នេះ​ជាការ​ផ្សងព្រេង​”​។ គាត់​បញ្ជាក់ថា រហូតមកទល់​ពេលនេះ​គាត់​ធ្វើដំណើរ​បាន​ចម្ងាយ​ផ្លូវ​ប្រមាណ ៥៤.០០០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​បាន ៦៤ ប្រទេស​។

​គាត់​សង្ឃឹមថានឹង​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ​ផ្លូវ ១០០.០០០ គីឡូម៉ែត្រ​ទៀត​ដោយ ឆ្លងកាត់ ១០០ ប្រទេស​ទៀត​នៅ​ប្រមាណ ៣ ឆ្នាំក្រោយ​ដើម្បី​បញ្ចប់​ដំណើរ​បេសកកម្ម ជិះ​កង់​ជុំវិញ​ពិភពលោក​៕ ប្រែ​សម្រួលៈ​ខុម​