សុខចិត្ត​យក​ខ្លួន​ធ្វើ​កៅអី​ឱ្យ​ប្រពន្ធ​អង្គុយ​លើ ពេល​ឃើញ​ប្រពន្ធ​រោយ​ជើង​

236
ចែករម្លែក

​បុរស​ដ៏​មានទឹក​ចិត្តល្អ​កម្រ​រក​បាន​ម្នាក់​នៅ​ប្រទេស​ចិន បាន​ឆក់យក​បេះដូង​មនុស្ស​រាប់លាន​នាក់ បន្ទាប់ពី​គាត់​យក​ខ្លួន​ធ្វើ​កៅអី​ឱ្យ​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​អង្គុយ​លើ​គួរឱ្យ​ស្ញើ​ច​សរសើរ ខណៈពេល​ពួកគេ​កំពុង​រង់ចាំ​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​។
​ ​
តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​ដែល​ប៉ូលិស​បាន​បង្ហោះ​ចែករំលែក​ប្រពន្ធ​ដែល​ជិត​គ្រប់​ខែ​ហាក់​អស់ កម្លាំង​ខ្លាំង និង​រោយ​ជើង​ពិបាក​ឈរ​ពេល​កំពុង​រង់ចាំ​ជួប​គ្រូពេទ្យ​នៅ​ខាងក្រៅ​បន្ទប់​ពិគ្រោះ អ្នកជំងឺ​។​
​ ​
ដោយ​អាណិត​ប្រពន្ធ​ពេក​បុរស​ជា​ប្ដី​សុខចិត្ត​បន្ទាបខ្លួន​អង្គុយ​លើ​ឥដ្ឋ​យក​ខ្លួន​ធ្វើ​កៅអី​ឱ្យ​ប្រពន្ធ អង្គុយ​លើ​ដោយ​មិន​ខ្វល់​ពី​ក្រសែភ្នែក​របស់​អ្នកដទៃ​ខណៈ​មនុស្ស​ជាច្រើន​កំពុង​រង់ចាំ​ជួប​ពេទ្យ នៅ​ខាងក្រៅ​ដូចគ្នា​។ ចំណែកឯ​ប្រពន្ធ​ក៏​ដាច់ចិត្ត​អង្គុយ​លើ​ប្ដី​ដោយសារតែ​រោយ​ជើង​ទ្រាំ​លែង បាន​។​
​ ​
​វីដេអូ​ឃ្លី​ប​ដ៏​គួរឱ្យ​រំភើបចិត្ត​នេះ ត្រូវបាន​បង្ហោះ​ចែករំលែក​លើ​គណនី​ផ្លូវការ​របស់​ប៉ូលិស ក្រុង​ហឺ​កាង (Hegang) ខេត្ត​ហី​ឡុង​ជាំ​ង (Heilongjiang) ប្រទេស​ចិន តាម App វីដេអូ​ខ្លីៗ Douyin កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ហើយ​ទទួលបាន Like រហូតដល់​ទៅជា​ង ៧ លាន​។
​ ​
​នៅក្នុង​ផូស (Post) អម​ជាមួយ​វីដេអូ​ឃ្លី​ប​នេះ​ប៉ូលិស​បាន​រិះគន់​អ្នក​នៅក្បែរនោះ​ដែល​ភាគច្រើន អត់​ចិត្ត​អត់​ថ្លើម គិតតែ​ពី​សម្លឹងមើល​ទូរស័ព្ទ​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ប្ដី​ប្រពន្ធ​ទាំងពីរ​៕ ប្រែ​សម្រួលៈ ខុម​