សុខពិសី ខេមរៈសិរីមន្ត ហ្សូណូ និងកំពូលតារាចម្រៀងជាច្រើនរួមគ្នាអង្រួនព្រឹត្តិការណ៍តន្ត្រី

698
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ- តារាចម្រៀងល្បីៗជាច្រើនដួង និងចូលរួមអង្រួនព្រឹត្តិការណ៍ឆាកតន្រ្តី នៅថ្ងៃទី២០ កក្កដា ២០១៩ ខាងមុខនេះហើយ។ ជាពិសេស ពួកគេនិងមាន ការតុបតែងស្រស់ស្អាត រួមជាមួយបទចម្រៀងពិរោះៗ ក្នុងកំពូលព្រឹត្តិការណ៍ នៃការប្រគំតន្ត្រី vivo S1 Concert ព្រមជាមួយនិងការបង្ហាញជូនទស្សនិកជន នូវឈុតថ្មីៗ ប្លែកភ្នែក បទចម្រៀងពិរោះ។

កំពូលតារាចម្រៀងដែលនិងបង្ហាញវត្តមានក្នុងព្រឹត្តិការ vivo S1 Concert គឺជាការចូលរួមសម្ពោធជាផ្លូវការ នូវម៉ូឌែលស៊េរីថ្មីត្រកូលS គឺ vivo S1 តារាចម្រៀងទាំងអស់នោះ មានដូចជា លោក ខេមរៈ សិរីមន្ត, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា និងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា។ ក្នុងនោះក៏មានការចូលរួមពីសំណាក់តារាកិត្តិយស ជាច្រើនដួងផ្សេងទៀត ដូចជា៖ លោក Tena, លោក Yaro និងកញ្ញា Daa Dao ផងដែរ។

ដូច្នេះបងប្អូនទស្សនិកជនអាចចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នានៅវេលាម៉ោង៧ យប់តទៅ នៅក្នុងស្ទុឌីយ៉ូ ទូរទស្សន៍ហង្សមាស HDTV (ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ទី២)។ ចំពោះព្រឹត្តិការណ៍ vivo S1 Concert នេះ មានផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង០៨ យប់ រហូតដល់ចប់កម្មវិធី៕