សុខភាពរបស់តារាស្រីហុងកុង នាងដាដា ចាន់ កាន់តែយ៉ាប់យ៉ឺន ក្រោយនាងព្យាយាមសម្រកទម្ងន់ ៨ គីឡូក្នុងពេល១ខែ

169
ចែករម្លែក

នាង ដាដា ចាន់ បានធ្វើតាមដំបូន្មានរបស់អ្នកដឹកនាំរឿងដើម្បីសម្រកទម្ងន់ ៨ គីឡូក្រាមដើម្បីសម្តែងជាតួស្រីមានផ្ទៃពោះនៅក្នុងរឿង “អាថ៌កំបាំងជីវិតរបស់ស្ត្រីជាម្តាយ”។

ប៉ុន្តែសុខភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន នៅពេលនាងមានពេលតែមួយខែ ដើម្បីស្រកទម្ងន់ បន្ទាប់ពីនាងត្រូវបានផ្តល់តួនាទីសម្តែងក្នុងខ្សែភាពយន្ត មួយផ្សេងទៀត។

យោងតាមវេបសាយ Ming Pao បានឱ្យដឹងថា នាងចាន់អាយុ ៣០ ឆ្នាំនិយាយថា “ខ្ញុំនឹងមិនធ្វើវាម្តងទៀតឡើយ” ។

ក្នុងការតស៊ូប្រជែងនឹងពេលវេលា នាងបានលាតត្រដាងថា នាងញ៉ាំអាហារតែ មួយពេលក្នុងមួយថ្ងៃ ហើយសូម្បីតែអាហារមួយពេលនេះក៏នាងកាត់បន្ថយដែរ។

ថ្វីបើខ្វះកាល់ឡូរីច្រើនក៏ដោយ ក៏នាងនៅតែធ្វើលំហាត់ប្រាណយ៉ាងឧស្សាហ៍ ព្យាយាម ហើយមិនយូរប៉ុន្មាន នាងបានខាតបង់តម្លៃដ៏ធ្ងន់ធ្ងរចំពោះរឿងនេះ។

តារាស្រីរូបនេះក៏មានបញ្ហាសុខភាពម្តងដែរក្នុងឆ្នាំ​២០១៧ នៅពេលស្ត្រេស ក្នុងការងារបានធ្វើឱ្យនាងវិលមុខ។

អំពីមូលហេតុដែលទទួលបានមេរៀនឈប់សម្រាកអស់មួយឆ្នាំ ហើយនៅតែមិន​រាងចាល នាងចាន់និយាយថា ជួនកាលការលះបង់មានសារខាន់ណាស់​ដើម្បី​ធ្វើឱ្យការសម្តែងមើលទៅជាក់ស្តែងនៅលើអេក្រង់៕ ដោយ៖ កញ្ញាដាលីស/Ha

នាងដាដា ចាន់ កាន់តែមានសុខភាពដុនដាបដោយសារព្យាយាមសម្រកទម្ងន់៨គីឡូក្រាមក្នុងពេលត្រឹម១ខែ