សុខភាព​បុរស​៖ កត្ដា​ទាំង​៥​នេះ​ងាយ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​

1006
ចែករម្លែក
  • 104
    Shares

​វា​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា​តើ​អ្វីដែល​បណ្តាល​ឲ្យ​កើតមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នោះទេ ទោះបីជា​រឿង​មួយចំនួន​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​នេះ​ក៏ដោយ​។​ ទាំងនេះ​រួមបញ្ចូល​ទាំង ៖

1. អាយុ – ហានិភ័យ​កើនឡើង​នៅពេលដែល​អ្នក​ចាស់​ទៅ ហើយ​ករណី​ភាគច្រើន​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ ចំពោះ​បុរស​ដែលមាន​អាយុ​លើសពី ៥០ ឆ្នាំ​
2. ក្រុម​ជនជាតិដើម​ភាគតិច – ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ច្រើន​កើតមាន​ជាទូទៅ​ក្នុងចំណោម​បុរស​អាហ្វ្រិក កា​រា​បៀ​ន និង​អាហ្វ្រិក​ច្រើនជាង​បុរស​អាស៊ី​
3. ប្រវត្តិ​គ្រួសារ – មាន​បងប្រុស ឬ​ឪពុក​ដែលមាន​ជំងឺមហារីក​ប្រូ​ស្តា​ត​មុនពេល​អាយុ ៦០ ឆ្នាំ ហាក់ដូចជា​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​របស់​វា​
4. ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញថា វា​អាចមាន​ទំនាក់ទំនង​រវាង​ការ​ធាត់​និង​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​ត ហើយ​របប​ចំណីអាហារ​ដែលមាន​តុល្យភាព និង​ការធ្វើ​លំ​ហាត់ប្រាណ ជា​ទៀងទាត់ អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ប្រូ​ស្តា​ត​
5. របប​អាហារ – ការស្រាវជ្រាវ​កំពុង​បន្តទៅ​ក្នុង​ទំនាក់ទំនង​រវាង​អាហារ និង​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​ត ហើយ​មាន​ភស្តុតាង​មួយចំនួន​បង្ហាញថា របប​អាហារ​ដែលមាន​ជាតិ កាល់ស្យូម​ខ្ពស់ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការកើនឡើង​ហានិភ័យ នៃ​ការវិវត្ត​ទៅជា​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​៕ ដោយ​: health.com.kh​