សុខភាព​ស្ត្រី ៖ សុខៗ​ស្រាប់តែ​ហូរឈាម វា​អាច​បណ្តាលមកពី​មូលហេតុ​ទាំងនេះ​

1309
ចែករម្លែក

​មាន​មូលហេតុ​ផ្សេងៗ​គ្នា​នៃ​ការហូរ​ឈាម​ចន្លោះពេល​មក​រដូវ​រប​ស់​អ្នក​។ ស្ត្រី​មួយចំនួន​ប្រហែលជា​មិនមាន​អ្វី​ព្រួយបារម្ភ​នោះទេ ប៉ុន្តែ អ្នក​ត្រូវ​ស្វែងរក​ដំបូន្មាន​ពី​គ្រូពេទ្យ ប្រសិនបើ​អ្នក​សង្ស័យ ឬ​ព្រួយបារម្ភ​ខ្លាំង​ជាង​ធម្មតា​។​

​ការពន្យារ​កំណើត​ដោយ​អ័រម៉ូន​
​ការហូរ​ឈាម​មិន​ទៀងទាត់ ដូច​ជាការ​ហូរឈាម​ចន្លោះពេល​មក​រដូវ ច្រើន​កើតមានឡើង​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ការចាប់ផ្តើម​ការពន្យា​កំណើត​ដោយ​ប្រើ​អ័រម៉ូន​ដូចជា ៖
– ការរួមបញ្ចូល​គ្នា​នូវ​ថ្នាំ​ពន្យារកំណើត​
– ថ្នាំ​ពន្យារកំណើត​តែមួយគត់​
– បន្ទះ ឬ​បំណះ​ពន្យារកំណើត (​ដុំ​ពន្យារកំណើត​)
– ការចាក់​ថ្នាំ​ពន្យារកំណើត​។​ល​។​
​ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​ការ​ហូរឈាម ឬ​វា​មាន​រយៈពេល​យូរ​ជាង ៣ ខែ​អ្នក​គួរ​ស្វែងរក​ការណែនាំ​ពី​គ្រូពេទ្យ​ជំនាញ​។​

​អ្នក​ក៏​អាច​ហូរឈាម ចន្លោះពេល​មក​រដូវ​ដែរ ប្រសិនបើ​អ្នក ៖
– ខកខាន​ការប្រើ​ថ្នាំ​ពន្យារកំណើត​
– មាន​បញ្ហា​ជាមួយនឹង​ទ្វារមាស​របស់​អ្នក​
– ការប្រើ​ថ្នាំ​ណាមួយ​
– ការកើតមាន​ជំងឺ​។​ល​។​

មូលហេតុ​ផ្សេងទៀត​
​មូលហេតុ​ផ្សេងទៀត​នៃ​ការ​ហូរឈាម​រួមមាន ៖

– ការប្រើ​ថ្នាំ​ពន្យារកំណើត​
– ការរង​របួស​នៃ​ទ្វា​មាស – ឧទាហរណ៍​ពី​ការ​រួមភេទ​ខ្លាំងពេក​
– មានការ​ពន្លូតកូន​កាលពីពេល​ថ្មីៗ​នេះ​
– ជំងឺ​ឆ្លងតាម​ការរួម​ភេទ (STIs) ដូចជា Chlamydia (​វា​ជា​គំនិតល្អ​ក្នុងការ​ធ្វើតេស្ត​ប្រសិនបើ​អ្នក ទើបតែ​បានរួម​ភេទ​ដោយ​គ្មាន​ការការពារ​ជាមួយ​ដៃគូ​ថ្មីៗ​)
– អ័រម៉ូន​បន្ត​ពូជ​មិន​ដំណើរការ​តាម​ធម្មតា (​នេះ​ជា​រឿង​ធម្មតា​ទេ ចំពោះ​ស្ត្រី​ឈាន​ជិត​ដល់​ការ​រាំងរដូវ ឬ​ចំពោះ​ស្ត្រី​ដែលមាន​រោគសញ្ញា​ដុំ​សាច់​ច្រើន​)
– ភាព​តានតឹង​
– ការ​ស្ងួត​ទ្វារមាស​
– ជំងឺ​ស្ត្រី​
– ជំងឺមហារីក​៕ ដោយ​: www.health.com.kh / អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា​