សុខសន្តិភាពក្នុងចិត្តនៃក្រុមគ្រួសារនិងសន្តិភាពក្នុងប្រទេស ជាសេចក្តីសុខចម្រើននៃប្រជាជាតិយើង

508
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ : តម្លៃនៃសុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា ក្នុងការរស់នៅដោយសុខុម គ្មានកាភ័យខ្លាច ជាមួយភាពរីកចម្រើនរបស់ ប្រទេសជាតិ។ សុខសន្តិភាពក្នុងចិត្តនៃក្រុមគ្រួសារនិងសន្តិភាពក្នុងប្រទេស ជាសេចក្តីសុខចម្រើននៃប្រជាជាតិយើង។

ទាំងតំណាងនៃអង្គការសហភាពគ្រួសារសន្តិភាពសាកល (UPF). ទាំងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៅកាន់គូស្វាមី~ភរិយាចំនួន ៤៣០គូ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងពិធីនាក្រុងសិរីសោភ័ណ ដើម្បីរុំលឹកការដែលគូស្វាមីភរិយាបានចាប់ដៃគ្នាសាងគ្រួសារប្តីប្រពន្ធដែលរៀបចំដោយអង្គការ UPF សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៍បានរំលឹកថា បច្ចុប្បន្ននេះយើងពិតជាមានសំណាង និងមានសុខសុភមង្គលក្នុងគ្រួសារ ជាពិសេសយុវជនយើង ។ ពោលគឺវាផ្ទុយពីជីដូនជីតា ពុកម៉ែនៃបងប្អូន ដែលពេញវ័យក្នុងសម័យខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ ៣ ឆ្នាំ៨ខែ ២០ថ្ងៃ ជាសម័យនៃអំពើរបមស់បនក្បត់ប្រល័យពូជសាសន៍ប់ុលពត ដែលត្រូវបានអង្គការចាប់ដៃគូបង្ខំដាច់ខាតឲ្យយកគ្នាជាគូប្តីប្រពន្ធទាំងក្តៅក្រហាយឬគ្មានសេចក្តីសុខក្នុងចិត្ត ក្នុងគ្រួសារសោះ ។

ស្របពេលយើងកំពុងរៀបចំពិធីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យក៍បានរៀបចំទិវាទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ’’សុខុមាលភាពគ្រួសារជាកត្តាលីករក្នុងការអនុវត្តប្រពន្ធ័គាំពារសង្គមនៅកម្ពុជា’’ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះគ្រួសារ និងសង្គមជាតិ៕B/