សុខៗ​ស្រាប់តែ​លុយ​យ៉ាងច្រើន​ធ្លាក់​ពីលើ​មេឃ​ធ្វើឱ្យ​មនុស្សម្នា​ផ្អើល​ដណ្ដើម​គ្នា​រើស​

1128
ចែករម្លែក
  • 102
    Shares

សង្កាត់​មួយ​ក្នុងចំណោម​សង្កាត់​ក្រីក្រ​បំផុត​នៅ​ក្រុង​ហុងកុង បាន​ជួប​ចលាចល​នឹកស្មាន មិន​ដល់​កាលពី​រសៀល​ថ្ងៃ​សៅរ៍​កន្លងទៅ នៅពេល​ក្រដាសប្រាក់​យ៉ាងច្រើន​ធ្លាក់​ពីលើ​មេឃ ធ្វើឱ្យ​មនុស្សម្នា​ផ្អើល​ដណ្ដើម​គ្នា​រើស​ប្រាក់​ទាំងនោះ​។

​អ្នកនាំពាក្យ​ប៉ូលិស​និយាយថា កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​កន្លែងកើតហេតុ​ភ្លាមៗ បន្ទាប់ពី ទទួលបាន​របាយការណ៍​ថា​មាន​មនុស្ស​ម្នាក់​ចែក​លុយ​នៅ​ផ្លូវ​ហ្វ៊ុ​ក វ៉ា (Fuk Wa) តំបន់​សាម សួយ ផ (Sham Shui Po)​។​

​អ្នកយកព័ត៌មាន​ម្នាក់​មកពី​កាសែត South China Morning Post បាន​ប្រទះឃើញ ក្រដាសប្រាក់ ១០០ ដុល្លារ​ហុងកុង (១៣ ដុល្លារ​អាមេរិក​) មួយចំនួន​នៅ​ជិត​ផ្សារ​ទំនើប Golden Computer Arcade ហើយ​បាន​ប្រាប់​មនុស្សម្នា​កុំឱ្យ​រើស​។

​ក្រោយមក សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​ប្រមូលបាន​ក្រដាសប្រាក់​សរុប ៥.០០០ ដុល្លារ​ហុងកុង (៦៤០ ដុល្លារ​អាមេរិក​) ប៉ុន្តែ​គ្មាន​នរណាម្នាក់​ត្រូវបាន​ចាប់ខ្លួន​នោះទេ​។​
​យោងតាម​វីដេអូ​មួយ ដែល​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រដាស ប្រាក់ ទាំងនេះ​មិនមែន​ធ្លាក់​ពីលើ​មេឃ​ដោយ​ឯកឯង​នោះទេ ពោលគឺ​មាន​បុរស​ម្នាក់​ជា​អ្នក​បាច ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ស៊ើបរក​បុរស​នោះ​៕ ប្រែ​សម្រួល​: ខុម​