សុខ ពិសី ធើ្វអោយកក្រើក ព្រឹត្តិការណ៍សម្ពោធ vivo S1 កាល ពីរាត្រីថ្ងៃសៅរ៍

370
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ- ពិតជាកក្រើកតារាចម្រៀង សុខ ពិសី បានធ្វើអោយអង្រួនឆាក ក្នុងការប្រគុំ តន្រ្តីនៅក្នុងពិធីសម្ពោធជាផ្លូវការទៅលើម៉ូឌែល vivo S1 ដែលជាម៉ូឌែលថ្មីរបស់ខ្លួន នៃស្មាតហ្វូនត្រកូល S ដំបូងគេបង្អស់ដែលមានវត្តមាននៅលើ ទីផ្សារប្រទេស កម្ពុជាផងដែរ។

ក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តី vivo S1 Concert នេះដែរមានការចូលរួមយ៉ាងច្រើន កុះករ ពីសំណាក់មហាជន និងជាពិសេសក៏មានការចូលរួមពីតារាតំណាង របស់ក្រុម ហ៊ុន vivo គឺកញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម តែមិនមានវត្តមានរបស់លោក ព្រាប សុវត្ថិ នោះទេព្រោះតែ គាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែ លោក ព្រាប សុវត្ថិ ក៏បានចេញ វីឌីអូ សូមអភ័យទោស សម្រាប់ការខកខានមិនបាន ចូលរួមនិងសូមអបអរសាទរ ដល់ ការសម្ពោធម៉ូឌែល vivo S1 ឲ្យមានជោគជ័យក្នុងការលក់ផងដែរ។

មិនតែប៉ុណ្ណោះក៏បានឃើញមានវត្តមានចូលរូមដោយតារាល្បីមួយចំនួនទៀតចូលរួមផងដែរគឺលោក ខេមរៈ សិរីមន្ត លោក ហ្សូណូ លោក នី រតនា ហើយនិងតារា ចម្រៀង វ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំងមានការចូលរួមពី សំណាក់ តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖លោក យ៉ារ៉ូ និងកញ្ញា Daa Dao។ ហើយ ចំពោះស្មាតហ្វូន vivo S1 នេះដែរត្រូវបានធ្វើការប្រកាសនៅក្នុងថ្ងៃសម្ពោធនេះ ជា មួយនឹងកញ្ចប់តម្លៃត្រឹម $299 តែប៉ុណ្ណោះ។ វាជាតម្លៃមួយដ៏សាកសមដែលមិន ខ្ពស់ ពេក ហើយក៏មិនទាបពេកដែរ។​សម្រាប់មិត្តៗយុវវ័យប្រហែលជាមិនមើលរំលងចំពោះ ម៉ូឌែល vivo S1 នេះទេ។ បើនិយាយពីការរចនាទៅលើ S1 នេះវិញគឺសុទ្ធសឹង តែមាន ភាពឆ្នៃប្រឌិតខ្ពស់។

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1៖ ១-មានរូបរាងបែប Gradient។ ២-មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9។ ៣-ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9។៤- ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមាន ល្បឿន 2.0GHz។៥- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G។៦- មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB។៧- កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP។៨- ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យា ស្កេនក្រយៅ ដៃនៅ លើអេក្រង់ + ស្កេនមុខ។៩- មានកម្លាំងថ្ម 4500 mAh។ ១០- មានជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black) ជាមួយនឹងគ្នានេះ ដែរ ចំពោះស្មាតហ្វូន vivo S1 នេះគឺ ត្រូវបាន បើកឲ្យធ្វើកុម្មង់ចាប់ពីថ្ងៃទី២១ នេះតទៅរហូតដល់ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៩ ។

សម្រាប់កម្មវិធីនៃការ Pre-Order នៅថ្ងៃទី២១ នេះដែរនឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែល ធ្វើឡើងចាប់ពីម៉ោង១០ ព្រឹក រហូតដល់ម៉ោង១០ យប់។ មិនតែប៉ុណ្ណោះព្រមទាំងមាន ការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។ សម្រាប់អ្នកដែលធ្វើការកុម៉្មង់ទុកមុន Vivo S1 លោក អ្នក នឹងទទួលបាននូវកាដូបន្ថែម កែវពង្រីកមើល Video លើទូរសព្ទ័ដៃ Sim Smart ដែលមាន តម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង១២ សប្តាហ៍ចាប់ ពី ថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុននូវស្មាតហ្វូន vivo S1 ផ្ទាល់នៅឯផ្សារ ទំនើបអ៊ីអនម៉លសែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកនឹង មាន ឱកាសពិសេសបន្ថែមលើសពីនេះទៅទៀតជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង១ សន្លឹកដែលមានឱកាសឈ្នះ១០០% រួមមានដូចជា៖- ទូទឹកកក- កាស ប្ល៊ូធូ៕