សុគន្ធ នីសា ប៉ះជាមួយ ប៉ែន ភ័ក្រសុធារឹទ្ធ ក្នុងឈុត អាពាហ៍ពិពាហ៍

757
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ជាមួយនិងសម្រស់ដែលស្រស់ស្អាតពីធម្មជាតិ តារាចម្រៀង សុគន្ធ នីសា កំពុងតែត្រូវប៉ាន់ជាមួយនិងការថតសម្អាងការ ជាច្រើនសម្អាងព្រោះតែសម្រស់របស់នាង បញ្ចេញនូវស្នាមញញឹមស្រស់ ស្រទន់សមជានារីខ្មែរពេលដែលគ្រងឈុតអាពាហ៍ពិពាហ៍។

ក្នុងពិធីដើរបង្ហាញម៉ូតឈុតអាពាហ៍ពិពាហ៍ តារាចម្រៀង សុគន្ធ នីសា ចាប់ដៃគូជាមួយនិងតារាសម្តែង ប៉ែន ភ័ក្រសុធារិទ្ធ តារាបង្ហាញម៉ូត កញ្ញា ណាក់ ស្រីណា ចាប់ដៃគូ ជាមួយនិងតារាបង្ហាញម៉ូត ឈួ វងស្រេង ពីរគូនេះ បានធ្វើអោយអ្នកទស្សនា គយគន់ ព្រោះតែសម្រស់របស់ពួកគេស៊ីនិង ឈុតសម្លៀកបំពាក់ដែលរៀបចំឡើងដោយ ពៅពៅសម្អាងការ ដែលគេគ្រប់គ្នាដឹងថា សម្អាងការមួយនេះ មានការផ្ចិតផ្ចង់ទាំងសម្លៀកបំពាក់ និងគ្រឿងអល្ល័ង្កការ ដែលត្រូវបានជ្រើសរើស និង រចនាម៉ូត ចេញពីក្រសួងវប្បធម៌។

ខណៈពេលដែលរដូវមង្គលមិនទាន់ឈានចូលដល់ ម្ចាស់សម្អាងការក៏មានការប្រូម៉ូសិន ពិសេសសម្រាប់ភ្ញៀវ ដែលកក់ចាប់ពីពេលនេះ តទៅ ដែរ ដើម្បីកុំអោយឱកាសនេះខកខាន អតិថិជន អាចទាក់ទងទៅ សម្អាងការ (ពៅពៅ សម្អាងការ) អោយបានរួសរាន់ដើម្បីបានទទួលកញ្ចប់សេវាកម្មពិសេស ពីសម្អាងការពៅពៅ។

តោះចង់ដឹង តារាចម្រៀង សុគន្ធ នីសា បង្ហាញម៉ូតសម្អាងការ ស្អាតប៉ុណ្ណា ទស្សនាទាំងអស់គ្នា !