សុង ហេ​ក្យូ និង សុង ជុង​គី មិនបាន​ចែកទ្រព្យ​សម្បត្តិ​គ្នា​ក្នុង​កិច្ចព្រមព្រៀង​លែងលះ​នោះទេ​

369
ចែករម្លែក

​គូ​ស្វាមីភរិយា​មាស​របស់​វិស័យ​ភាពយន្ត​កូរ៉េ (K-drama) កំពុង​ដើរ​លើផ្លូវ​បំបែក ប៉ុន្តែ​ពួកគេ​នឹងមិន​បែងចែក​ទ្រព្យសម្បត្តិ​រប​ស់​ពួកគេ​នោះឡើយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​នឹង​មិនមែន​ការបែងចែក​អចលនទ្រព្យ​ឬ​លុយ​នោះទេ ខណៈ​ការ​លែងលះ​របស់​សុង​ហេ​ក្យូ និង​សុង​ជុង​គី ត្រូវបាន​បញ្ចប់​រួចរាល់​នៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ ទី​២២ កក្កដា​នេះ​។​

​តួឯក​ទាំងពីរ​ត្រូវគេ​និយាយថា​កាន់កាប់​ទ្រព្យសម្បត្តិ​សរុប ១៣០ លាន​ដុល្លារ ដោយ​ម្នាក់ៗ​សុទ្ធ​តែមាន​ប័ណ្ណកម្មសិទ្ធិ​លើ​អចលនទ្រព្យ​ថ្លៃៗ​ជាច្រើន​កន្លែង​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​

​ពួកគេ​បានធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជាមួយនឹង​ការប្រកាស​ទាន់ហន់​កាលពីដើម​ខែកក្កដា​ថា​ពួកគេ​បានដាក់​ពាក្យបណ្តឹង​លែងលះគ្នា​។​

​ការបែកបាក់​រវាង​គូស្នេហ៍​ត្រកូល​សុង​នេះ​ក៏បង្ក​ឱ្យមាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​ផិតក្បត់​គ្នា​ផងដែរ ដែល​ភ្លាមៗ​ត្រូវបាន​បដិសេធ​ទាំងស្រុង​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​របស់​តារា​ទាំងពីរ​៕ ដោយ៖ កញ្ញាដាលីស

សុង​ជុង​គី និង​សុង​ហេ​ក្យូ​ពុំបាន​ចែកទ្រព្យ​គ្នា​ទេ​នៅពេល​លែងលះ