សុទ្ធតែ​កំពូល​ឡាន​ប្រណីតៗ​បោះបង់ចោល​នៅ​វាល​ខ្សាច់​នៅ​ទីក្រុង​ឌូ​បៃ​

248
ចែករម្លែក

​កំពូល​រថយន្ត​និង​រថយន្ត​ប្រណីតៗ​ជាច្រើន​ត្រូវបាន​គ្របដណ្តប់​ដោយ​ធូលី​ដី​នៅ​វាល​ខ្សាច់​នៅក្នុង​កន្លែង​កប់ខ្មោច​ឡា​ន​ថ្លៃ​ជាងគេ​បំផុត​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​រថយន្ត​ម៉ាក Ferrari, Rolls Royce, Bentley, Range Rover និង Lamborghini គឺ​ស្ថិតក្នុង​ចំណោម​យីហោ​ឡាន​ល្បីៗ​លើ​លោក ដែល​បង្ហាញ​នៅឯ​វាល​កប់ខ្មោច​ឡាន​សា​រ៉ា​ច់ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេពី​កណ្តាល​ទីក្រុង​ឌូ​បៃ​។​

​កម្តៅថ្ងៃ​និង​ភាពកខ្វក់​នៃ​វាល​ខ្សាច់​បាន​គ្របដណ្តប់​ពេញ​រថយន្ត​ថ្លៃៗ​ទាំងនោះ ប៉ុន្តែ​រថយន្ត​ទាំងនោះ​នៅតែមាន​អ្នក​ចង់​កាប់សាច់​វាល​ក់​។​

​ភាគច្រើន​នៃ​ម្ចាស់​របស់​វា​ត្រូវគេ​ជឿថា​ជាជនបរទេសដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​កាលពី​ប៉ុន្មាន​ឆ្នាំមុន បន្ទាប់ពី​ពួកគេ​ខកខាន​សងបំណុល​និង​ទុកចោល​រថយន្ត​ទាំងនេះ​នៅ​វាល​កប់ខ្មោច​ឡាន​៕ ដោយ៖ កញ្ញាដាលីស

ឡាន​ប្រណីតៗ​ថ្លៃៗ​ត្រូវបាន​បោះបង់ចោល​នៅ​វាល​កប់ខ្មោច​ឡាន​នៅ​ទីក្រុង​ឌូ​បៃ