សុទ្ធតែ​តារាចម្រៀង​ល្បី​មកពី​ជុំវិញ​ពិភពលោក ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់ MTV European Music Awards ឆ្នាំ ២០១៨

259

​ឈុត​ស្រស់​ឆើតឆាយ​ភ្លឺរលោង​ក្លាយជា​ចំណាប់អារម្មណ៍​នៅលើ​កម្រាលព្រំ​ក្រហម​នៃ​កម្មវិធី​ប្រគល់​ពានរង្វាន់ MTV European Music Awards ឆ្នាំ ២០១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ប៊ី​ល​បៅ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​៥ វិច្ឆិកា​។​

​ហើយ​តារាចម្រៀង​ជាច្រើនរូប​មកពី​ជុំវិញ​ពិភពលោក​បានជ្រើសរើស​ស្លៀកពាក់​បាន​យ៉ាង​ស្រស់ស្អាត នៅពេល​និយាយ​ដល់​ឈុត​សម្រាប់​ចូលរួម​កម្មវិធី​នេះ​។​

​នៅក្នុង​ឈុត​រ៉ូ​ប​ពណ៌​ក្រហម​និង​ពាក់​ក្រវិល​កង​ធំៗ តារាចម្រៀង​អាមេរិក​ដើមកំណើត​គុយ នាង​ខា​មី​ឡា កា​ប៊ែ​ល​ឡូ គឺ​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងជាងគេ​នៅក្នុង​កម្មវិធី​។ តារាចម្រៀង​ម្ចាស់​បទ “Havana” រូបនេះ ក៏​ជា​អ្នកឈ្នះ​ពានរង្វាន់​ច្រើនជាងគេ​ប្រចាំ​រាត្រី​ផងដែរ ដោយ​កើប​យក​ពានរង្វាន់​ធំៗ ៤ តែម្នាក់ឯង រួមទាំង​ពានរង្វាន់ “​បទ​ចម្រៀង​ល្អ​ដាច់​គេ​” និង ពានរង្វាន់ “​សិល្បការិនី​ល្អ​ដាច់​គេ​” ។​

​តារាចម្រៀង​អង់គ្លេស នាង ឌូ លី​ប៉ា ក៏​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ផងដែរ ជាមួយ​ឈុត​រ៉ូ​ប​ខ្លី​របស់​នាង គឺ​ឈុត​រូប​ផ្កា Saint Laurent​។ ជាមួយ​សក់​ខ្លី​រលើបរលោង និង​ស្មា​ធំ តារាចម្រៀង​ម្ចាស់​បទ “New Rules” រូបនេះ​មើលទៅ​ស្រស់ស្អាត​ខ្លាំងណាស់ និង ត្រៀមខ្លួន​ជាស្រេច​សម្រាប់​កាមេរ៉ា​៕ ដោយ៖ កញ្ញាដាលីស

តារាចម្រៀង​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់ MTV European Music Awards ឆ្នាំ ២០១៨ នៅ​ប៊ី​ល​បៅ កាលពី​យប់​ថ្ងៃ​ចន្ទ