សុទ្ធតែ​តារា​និង​ជន​ល្បី​មក​គោរព​លា​វិញ្ញាណក្ខន្ធ “​រា​ជនី​ចង្វាក់​សូល​” ជា​លើកចុងក្រោយ​

1113
ចែករម្លែក

​អតីត​ប្រធានាធិបតី និង​អាចារ្យ​ល្បីៗ​បាន​ចូលរួម​ជាមួយនឹង​តារាចម្រៀង​ជាច្រើន​ដួង​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​សីហា​នៅក្នុង​ការ​លាគ្នា​ជា​លើកចុងក្រោយ​ជាមួយ​ការសម្តែង​ព្យា​ណូ​និង​ច្រៀង​លា​ដល់ “​រា​ជនី​ចង្វាក់​សូល​” លោកស្រី អា​រី​ថា ហ្វ្រែ​ង​គ្លី​ន ដែល​គេ​ចងចាំ​គាត់​ក្នុងនាម​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ​ក្នុងការ​ផ្លាស់ប្តូរ​ផ្នែក​តន្ត្រី​និង​នយោបាយ និង​ជា​មិត្ត​និង​សមាជិកគ្រួសារ​ដ៏​ល្អ​ម្នាក់​។​

​អាចារ្យ​កាតូលិក លោក វី​លលៀម ជេ បា​បឺ​ទី​២ បាន​និយាយថា “​ការ​ច្រៀង​របស់​អា​រី​ថា​បាន​ជំទាស់​ទៅនឹង​ការ​ស្អប់ខ្ពើម​និង​ការ​ភូតកុហក ព្រមទាំង​ការរើសអើង​ជាតិ​សាសន៍​និង​ភាពអយុត្តិធម៌​។ ការ​ច្រៀង​របស់គាត់ គឺជា​ការ​ដាស់​ឱ្យ​ភ្ញាក់រលឹក និង ជា​បដិវត្តន៍​”​។​

​នៅក្នុង​ពិធី​លា​វិញ្ញាណក្ខន្ធ​ចុងក្រោយ​រយៈពេល​ដល់​ទៅ​ជាង ៧ ម៉ោង​នេះ ជន​ល្បី​ជាច្រើន​បាន​ចូលរួម​ក្នុង​វិហារ​ក្រុង​ដេ​ត្រ​យ​តែមួយ ដែល​រៀបចំ​ពិធី​បុណ្យសព​របស់លោក​ស្រី រ៉ូ​សា ផាក (Rosa Parks) និង បានរៀបចំ​ការ​ច្រៀង បួងសួង និង ការគោរព​លា​ចុងក្រោយ​។ ភ្ញៀវ​ទាំងអស់នោះ​រួមមាន​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន អតីត​ជំទាវ​ទីមួយ​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក ជែស​សេ ជែក​សុន តារាចម្រៀង លោក​ស្តេ​វី វ៉ុ​ន​ឌ័​រ តារាចម្រៀង​នាង អា​រី​ណា ហ្គ្រែ​ន នាង​ជែ​ន​នី​ហ្វើ ហ៊ូ​ស្តុ​ន និង អ្នកនិពន្ធ លោក​ស្មូ​ឃី រ៉ូ​ប៊ី​ន​សុន ព្រមទាំង​តារា​ជាច្រើន​ដួង​ទៀត​៕ ដោយ៖ កញ្ញាដាលីស

តារា​និង​ជន​ល្បី​ជាច្រើន​រួមទាំង​លោក​ប៊ី​ល គ្លី​ន​តុ​ន ចូលរួម​លា​វិញ្ញាណក្ខន្ធ​លោកស្រី​អា​រី​ថា ហ្វ្រែ​ង​គ្លី​ន​ជា​លើកចុងក្រោយ​នៅ​វិហារ​ក្រុង​ដេ​ត្រ​យ