សុទ្ធតែ​រថយន្ត​អគ្គិសនី​នឹង​មក​បង្អួត​គ្នា​នៅ​ពិព័រណ៍​រថយន្ត​ឡូ​ស​អ៊ែន​ជេ​ឡេស​

277
ចែករម្លែក

​រថយន្ត​អគ្គិសនី​ថ្មីៗ រថយន្ត SUV ខ្នាតតូច​មួយចំនួន រថយន្ត​តឿ​កែ​ម៉ូត​ថ្មី​មួយ រថយន្ត​អគ្គិសនី​លក់ដាច់​បំផុត​របស់ Toyota និង រថយន្ត​អគ្គិសនី​គំរូ​សម្រាប់​អនាគត​ពី​ក្រុមហ៊ុន Volkswagen គឺ​ស្ថិត​ក្នុងចំណោម​ម៉ូ​ដែល​រថយន្ត​ថ្មីៗ ដែល​នឹង​តាំង​បង្ហាញ​ក្នុង​សប្តាហ៍​នេះ​នៅ​ពិព័រណ៍​រថយន្ត​ឡូ​ស​អ៊ែន​ជេ​ឡេស​។

​ក្រុមហ៊ុន Toyota កំពុង​តាំង​បង្ហាញ​រថយន្ត​ហាយ​ប្រ៊ី​ដ RAV4 អាច​សាក​ភ្លើង​បាន ដែលជា​រថយន្ត​លក់ដាច់​បំផុត​ក្នុង​សហរដ្ឋ​អាម៉េរិក ខណៈ​រថយន្ត Ford ក៏​បញ្ចេញ​នូវ​ថយ​ន្ត SUV ដើរ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​ផងដែរ ដែល​យក​ស្លាក​យីហោ Mustang មក​ដាក់​លើ​រថយន្ត​ខ្លួន​។ ហើយ​ក៏មាន​រថយន្ត​ខ្នាតតូច​កែ​ម៉ូត​ឡើងវិញ​ម៉ាក Sentra ពី​ក្រុមហ៊ុន Nissan ដែរ​។

​ពិព័រណ៍​នេះ​បើក​នឹង​បើក​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​រថយន្ត​ដែល​នឹង​មក​បង្ហាញខ្លួន​រួមមាន រថយន្ត NISSAN SENTRA រថយន្ត VOLKSWAGEN ID. SPACE VIZZION CONCEPT រថយន្ត FORD MUSTANG MACH E និង រថយន្ត TOYOTA RAV4 PRIME៕ ដោយ៖ កញ្ញាដាលីស