សុនខ​ក្លាយជា​អ្នក​មើលថែ និង​ជា​មេដោះ​កូន​ឆ្មា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

407
ចែករម្លែក

​វា​ពិតជា​កម្រ​បានឃើញ និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​សុនខ​ញី​មួយ​ក្បាល​អាយុ​មួយឆ្នាំ​បានក្លាយ​ជា​អ្នក​មើលថែ និង​សូម្បី​បំបៅ​ដោះ​កូន​ឆ្មា​ទៀតផង​។

​សុនខ​ដ៏​ស្លូត និង​ចិត្តធម៌​ដែលមាន​ឈ្មោះថា ដាយ​ស៊ី (Daisy) ខាងលើនេះ​រស់នៅ​ស្ទេ​ប​ផល​ហឺ​ស (Staplehurst) តំបន់​ខេន (Kent) ប្រទេស​អង់គ្លេស ជាមួយ​កូន​ឆ្មា​ឈ្មោះ ហ្វ្លិ​ត​ឆ័​រ​(Fletcher)​និង​ដិ​ក​ធើ​(Dexter)​អាយុ​ទើបតែ​៩ សប្ដាហ៍​ដែល​ទើបតែ​ចូលមក​នៅ​កាលពីពេល​ថ្មីៗ​នេះ​។

​រូបភាព​គួរឱ្យ​គ្នាន់គ្នេរ​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​សុនខ ដាយ​ស៊ី និង​កូន​ឆ្មា​ទាំងពីរ​លេង​ជាមួយគ្នា ដេក​ជាមួយគ្នា ហើយ​ថែមទាំង​បំបៅ​ដោះ​កូន​ឆ្មា​ទាំងនេះ​ទៀតផង​។

​ម្ចាស់​របស់​ពួកវា​ឈ្មោះ ជេន វីត​ថុ​ន (Jane Whitton) និយាយថា ដាយ​ស៊ី មាន​ដុង​ធ្វើជា​មេ (​ម៉ែ​) គេ​ពី​ធម្មជាតិ​។ អាយុ​ទើបតែ ១ ឆ្នាំ វា​មិនទាន់​មានកូន​ខ្លួនឯង​ទេ ប៉ុន្តែ​វា​អាច​ចិញ្ចឹម​កូន​ឆ្មា​ទាំងពីរ​បាន​យ៉ាង​ល្អ​គួរឱ្យ​ស្ញប់ស្ញែង​៕ ប្រែ​សម្រួលៈ​ខុម​