សុនខ​ដ៏​សែន​ស្មោះត្រង់​ដេក​នៅមុខ​ទ្វារ​ចូល​ផ្ទះ រង់ចាំ​ម្ចាស់​ដែល​គ្មាន​ថ្ងៃ​វិល​ត្រលប់​

1025
ចែករម្លែក

​សុនខ​ដ៏​សែន​ស្មោះត្រង់​របស់​បុរស​អ្នកបើក​យន្តហោះ​ម្នាក់ ដែល​បាន​បាត់បង់​ជីវិត​ក្នុង ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន​ស្រាល​នៅ​រដ្ឋ​ឃ្វី​ន​ស៍លែ​ន (Queensland) ប្រទេស អូស្ត្រាលី កាលពីពេល​ថ្មីៗ​នេះ តែងតែ​ដេក​នៅ​ទ្វារ​ចូល​ផ្ទះ​រង់ចាំ​ម្ចាស់ ទាំង​មិនដឹងថា ម្ចាស់​របស់​វា​គ្មាន​ថ្ងៃ​វិល​ត្រលប់​ឡើយ​។
​ ​
លោក ម៉ា​សែ​ល វែ​ន ហាត​ធិ​ម (Marcel Van Hattem) វ័យ​៥២​ឆ្នាំ និង​ស្ត្រី​អ្នករួម ដំណើរ ម្នាក់ទៀត​វ័យ ៣១ ឆ្នាំ​បាន​ជិះ​យន្តហោះ​ជាមួយគ្នា​នៅ​ថ្ងៃកើតហេតុ​ដើម្បី​អបអរ ខួបកំណើត​របស់​នាង​។​
​ ​
​ប៉ុន្តែ​ជា​អកុសល យន្តហោះ​ធុន​ស្រាល Yak-52 របស់​ពួកគេ​បាន​ធ្លាក់​នៅក្នុង​ទីក្រុង មាត់​ឆ្នេរ ហ្គោល ខូ​ស (Gold Coast) កាលពី​ព្រឹក​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​
​ ​
​ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព​លោក ម៉ា​សែ​ល វែ​ន ហាត​ធិ​ម នៅ​ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ខណៈ​សុនខ​ពូជ German Shepherd របស់គាត់​ចេះតែ​បន្ត​រង់ចាំ​គាត់ ត្រលប់​ទៅផ្ទះ​វិញ​ដូច​សព្វមួយដង ធ្វើឱ្យ​មហាជន​រំជួលចិត្ត​ជាខ្លាំង​៕ ប្រែ​សម្រួលៈ​ខុម​