សុនខ​និង​គោ​នេះ​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​មិនអាច​បំបែក​បានឡើយ​(វីដេអូ)

756
ចែករម្លែក

​រាប់​ចាប់ពី​ការ​លិឍ​រោម​រហូតដល់​ការ​ត្រដុស​អង្អែល​គ្នា​ទៅវិញទៅមក សត្វ​ចិញ្ចឹម​ជា​មិត្ត​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​មិនអាច​បំបែក​បាន​។​

​ទំនាក់ទំនង​រវាង​សត្វ​មួយចំនួន​គឺ​មិនអាច​ពន្យល់​បានទេ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ឆ្កែ ពូជ ស៊ី​បា អ៊ី​នូ (Shiba Inu) និង​គោមួយ​ក្បាល​នេះ​គឺ​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​បានឡើយ​។​

​ជាការ​ពិត សុនខ​ពូជ​ស៊ី​បា​អ៊ី​នូ គឺ​ល្បី​ជា​ឆ្កែ​ស្មោះត្រង់​នឹង​ម្ចាស់​របស់​វា និង សត្វ​នៅ​ជុំវិញខ្លួន​វា ជាពិសេស​ប្រសិនបើ​ចិញ្ចឹម​វា​ដើម្បីឱ្យ​ទទួលខុសត្រូវ​លើ​ការការពារ​សុវត្ថិភាព​សត្វ​នៅ​ជុំវិញ​វា​។ នេះ​បើ​យោងតាម​វេ​ប​សាយ DogTime ។​

​នេះ​អាច​ពន្យល់បាន​ថា ពូជ​ឆ្កែ​ស៊ី​បា​អ៊ី​នូ​ហ៊ាន​ចូលមក​អង្អែល​គោ និង​មិន​ខ្លាច​នឹង​យក​អណ្តាត​លាង​សម្អាត​រោមគោ​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

សុនខ​ពូជ​ស៊ី​បា​អ៊ី​នូ​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​មិនអាច​បំបែក​បាន​ពី​គោ