សុនខ​បបូរមាត់​ពណ៌​ផ្កាឈូក ញញឹម​ស្រស់ និង​មុខ​ដូច​មនុស្ស​កំពុង​បង្ក​ភាព​ទាក់ទាញ​

255
ចែករម្លែក

សុនខ​ដ៏​គួរឱ្យ​ស្រលាញ់​មួយ​ក្បាល​ដែល​ញញឹម​ស្រស់​និង​មានមុខមាត់​ស្រដៀង​មនុស្ស​កំពុង​បង្ក​ភាព​ជ្រួលជ្រើម​ពេញ បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ស្តា​ក្រាម​(Instagram)​ដោយ​អ្នកគាំទ្រ​ជាច្រើន​ចោទសួរ​ដោយ​ក្ដី​ងឿងឆ្ងល់​ថា​តើ​ម្ចាស់​របស់ វា​ថតរូប​វា​ដោយ​ប្រើ​បច្ចេកវិទ្យា​កែ face-swap ឬ​យ៉ាងណា​?​។
​ ​
យោងតាម​ម្ចាស់​របស់​វា​ឈ្មោះ ខេ​វិ​ន ហឺ​ឡេស (Kevin Hurless) វ័យ ៣៣ ឆ្នាំ និង ទី​ហ្វែ​នី ងូ (Tiffany Ngo) វ័យ ៣៤ ឆ្នាំ​មកពី​ក្រុង​ស៊ី​អាថ​ល (Seattle) សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា សុនខ​របស់​ពួកគេ​ឈ្មោះ ណូរី (Nori) ជា​ពូជ Aussiepoo mix ដែល​គេ​បង្កាត់​ឡើង​យ៉ាង​ពិសេស​ដើម្បីឱ្យ​មានមុខមាត់​ស្រដៀង​មនុស្ស​។
​ ​
ដោយមាន​ភ្នែក​ធំ​ក្រឡង់​ដូច​គ្រាប់​អាល់​ម៉ុ​ន និង​មាន​បបូរមាត់​ពណ៌​ផ្កាឈូក ព្រមទាំង​ញញឹម​ស្រស់​ដូច​មនុស្ស មហាជន​ដែល​ឃើញ​វា​តែងតែ​ក្រឡេកមើល​មិន​ដាក់​ភ្នែក​ដោយ​ក្ដី​គ្នាន់គ្នេរ និង​ភ្ញាក់ផ្អើល​៕ ប្រែ​សម្រួលៈ​ខុម​