សុនខ​ភ្នែក​ភ្លឺ​ធ្វើជា​អ្នក​នាំ​ផ្លូវ និង​ជា​អង្គរក្ស​ការពារ​សុនខ​ពិការភ្នែក​

211
ចែករម្លែក

​ពាក្យចាស់​ពោលថា “​នៅផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ​តែមួយ​”​។ ឃ្លា​នេះ​បាន​សេចក្តី ថ្លៃ​ថា នៅផ្ទះ​ឪពុកម្តាយ​ផ្សេងគ្នា ប៉ុន្តែ​ពេល​ចូល​ព្រៃ ឬ​ចេញទៅ​ក្រៅ ប្រៀប​ដូច​បង ប្អូនបង្កើត​កើតចេញពី​ម្តាយ​តែមួយ ហើយ​ត្រូវ​ចេះ​ជួយ​យកអាសា​គ្នា​ក្នុង​គ្រា​មាន អាសន្ន​។ ហើយ​សូម្បី​សត្វ​ក៏​ប្រហែលជា​យល់ច្បាស់​ពី​ហេតុផល​នេះ ដែរ​មើលទៅ​។
​ ​
​តួយ៉ាង សុនខ​ពីរ​ក្បាល​បាន​ក្លាយជា​សម្លាញ់​ល្អ ចេះ​ជួយ​យកអាសា និង​ការពារ​គ្នា ដែល​មនុស្ស​សុំ​ខ្មាស និង​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​។​

​ម្ចាស់​ស្រី​របស់​ពួកវា​ឈ្មោះ ជេស ម៉ា​ទីន (Jess Martin) វ័យ ២៧​ឆ្នាំ​ដែល​រស់នៅក្នុង ទីក្រុង​មែន​ឆេ​ស្ទ័​រ ប្រទេស​អង់គ្លេស​និយាយថា ដោយសារ​សុនខ​មាឌធំ​របស់ខ្លួន ឈ្មោះ អា​ម៉ូ​ស (Amos) ពិការភ្នែក​ទាំងសងខាង​តាំងពី​កំណើត នាង​បាន​រកគ្នា​សម្រាប់ ជួយ​វា​ដូចជា​រក​ចាន​ទឹក ចាន​ចំណី និង​នាំ​ផ្លូវ​វា​ជាដើម​។ ចាប់តាំងពី​បាន​សុនខ​មាឌ តូច​ជាង​ឈ្មោះ ថូ​ប៊ី (Toby) អាយុ ៩​ឆ្នាំ​ដែលមាន​ភ្នែក​ភ្លឺ​មក​រស់នៅ​ជាមួយ​វា​កាល ពី​ខែកក្កដា ឆ្នាំមុន អា​ម៉ូ​ស​តែងតែ​នៅ​ជិត​ជំនួយការ​របស់​វា​គ្រប់ពេលវេលា​មិន ដែល​ឃ្លាត​។​

​នាង​និយាយទៀតថា ពួកវា​ពិតជា​ស្រលាញ់ និង​ចេះ​យកអាសា​គ្នា​ណាស់​។ អា​ម៉ូ​ស មិន​ត្រឹមតែ​ជា​ជំនួយការ​ចាំ​ជួយ​នាំ​ផ្លូវ និង​រក​ចាន​ទឹក ចាន​ចំណី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា ជា​ជា​អង្គរក្ស​ដ៏​អង់អាច​ចាំ​ការពារ​សម្លាញ់​ពិការភ្នែក​ពី​ហ្វូង​សុនខ​ផ្សេងទៀត​ផងដែរ ជាពិសេស​ពេលចេញ​ទៅ​ដើរលេង​នៅតាម​សួន​ម្តងៗ​៕ ប្រែ​សម្រួលៈ ខុម