សុនខ​មួយ​ក្បាល​បាន​ក្លាយជា​វីរបុរស បន្ទាប់ពី​ជួយសង្គ្រោះ​ជីវិត​អ្នក​នៅរស់​ពី​គំនរ​អគារ​បាក់បែក​ដោយសារ​រញ្ជួយ​ដី​

119

​បេសកកម្ម​លើកដំបូង​របស់​សុនខ​ហិតក្លិន​មួយ​ក្បាល​នេះ បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​សម្រាប់​ការជួយ​ដល់​បុគ្គលិក​ស្វែងរក​និង​សង្គ្រោះ​តៃវ៉ាន់ ដើម្បី​រកម​នុស្ស​២​នាក់​ជាប់​ក្នុង​អគារ​ខូចខាត​ធ្ងន់ធ្ងរ​មួយកន្លែង បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ប្រល័យ​។

​សុនខ​អាយុ ៤ ឆ្នាំឈ្មោះ ធី ស៊័​ង ដែល​មានន័យថា “​វីរបុរស​ដែកថែប​” ហ៊ាន​ប្រថុយ​ជីវិត​ជាមួយនឹងរ​ញ័រ​តិចៗ​ក្រោយ​រញ្ជួយ​ដី ក្នុងការ​សាកល្បង​លើកដំបូង​របស់​វា​ដើម្បី​ស្វែងរក​អ្នក​នៅរស់ បន្ទាប់ពី​រញ្ជួយ​ដី ៦,៤ រិ​ច្ឆ​ទ័​រ បាន​វាយប្រហារ​ទីក្រុង​ទេសចរណ៍ ហួ​លៀន កាលពី​ថ្ងៃ​អង្គារ ដោយ​សម្លាប់​មនុស្ស ១២ នាក់រហូតដល់ថ្ងៃ៩កុម្ភៈ​។

​ដោយសារតែ​ការតាំង​ចិត្ត​ខ្ពស់​របស់​សុនខ​នេះ ទីបំផុត​គេ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់​ដែលជា​ប់​ក្នុង​អគារ ១៥ ម៉ោង ដោយ​ត្រូវបាន​ទាញ​ចេញពី​បំណែក​អគារ​សណ្ឋាគារ​ម៉ា​សាល ដោយ​គ្មាន​របួសស្នាម​អ្វី​ឡើយ​។

​អ្នក​បង្វឹក​ឆ្កែ លោក លី ជុន​សេង អាយុ ២៨ ឆ្នាំ និយាយ​ទាំង​ញញឹម​ពោរពេញ​ដោយ​មោទនភាព យ៉ាង​ដូច្នេះ “​ស្ថានភាព​គឺ​ពិតជា​គ្រោះថ្នាក់​ណាស់ ជាមួយ​កញ្ចក់​និង​ដែកគោល​រាយប៉ាយ​។ ខ្ញុំ​នឹកស្មានថា​សុនខ​នឹងមាន​ការភ័យខ្លាច​ខ្លាំង ប៉ុន្តែ​វា​អាច​ជម្នះ​ភាពភ័យខ្លាច​នេះ​បាន ដើម្បី​ចូលទៅ​គំនរ​បាក់បែក ដូច្នេះ​ខ្ញុំ​គិតថា​វា​ធ្វើ​បានល្អ​ខ្លាំងណាស់​”​។

​មនុស្ស​ម្នាក់ទៀត​ត្រូវបាន​ជួយសង្គ្រោះ​បាន​ដូចគ្នា តែ​គាត់​មាន​របួស​ច្រើន​កន្លែង និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ ដោយ៖ កញ្ញាដាលីស

ធី ស៊័​ង ជា​សុនខ​វីរបុរស ជួយសង្គ្រោះ​មនុស្ស

ក្នុងចំណោមអ្នកស្លាប់១២នាក់ ៩នាក់ត្រូវបានទាញចេញពីអាគាររលំនាក់នេះ