សុនខ​លូ​គ្រលួច​ដង្ហោយ​សុំ​ជំនួយ ព្រោះ​ត្រូវ​ម្ចាស់​ទុក​ក្នុង​រថយន្ត​ហាល​ក្តៅ​ស្ទើរ​ដាច់ខ្យល់​

1027
ចែករម្លែក

សុនខ​មួយ​ក្បាល​បាន​លូ​យ៉ាង​គ្រលួច​គួរឱ្យ​អាណិត​ពី​ក្នុង​រថយន្ត​ចត​ហាល​ក្តៅហែង​នៅ​ចំណត​ផ្សារ ទំនើប​សេន​ស្បឺ​រី (Sainsbury’s) ចក្រភព​អង់គ្លេស ដើម្បី​ដង្ហោយ​សុំ​ជំនួយ​ខណៈ​សីតុណ្ហភាព ខាងក្រៅ​ឡើងដល់ ២៤ អង្សា​សេ​។ វា​ខំប្រឹង​ត្បុល​ក្បាល​ចេញ​តាម​ចន្លោះ​កញ្ចក់​ទ្វារក្រោយ​ដែល ហើប​បន្តិច​។

​អ្នក​ដែល​ឃើញ​ហេតុការណ៍​នោះបាន​ព្យាយាម​ជួយ​សុនខ​ខាងលើ ប៉ុន្តែ​មិនអាច​ជួយ​បាន​ព្រោះ​ទ្វារ រថយន្ត​ជាប់​សោ​។ មនុស្ស​ចិត្តធម៌​ម្នាក់​នោះបាន​ព្យាយាម​សុំ​ជំនួយ​អន្តរាគមន៍​ដោយ​ពឹង​ឱ្យគេ ជួយ​ប្រកាស​ជាច្រើនលើក​ដើម្បីឱ្យ​ម្ចាស់​របស់​វា​បានដឹង​។ ប៉ុន្តែ​ការប្រកាស​ឥតប្រយោជន៍ ព្រោះ​មិនឃើញ​ម្ចាស់​។

​ដោយ​មិន​អាចធ្វើ​អ្វី​បាន អ្នក​ចិត្ត​រូបនោះ​មានតែ​រង់ចាំ​ម្ចាស់​សុនខ​ត្រឡប់មកវិញ​យ៉ាង​អន្ទះសា​។ ជា​សំណាងល្អ ២០ នាទី​ក្រោយ​ម្ចាស់​សុនខ​ដ៏​គួរឱ្យ​អាណិត​នេះ​បាន​ត្រឡប់មក​រថយន្ត​វិញ ហើយក៏​បើកទ្វារ​ឱ្យ​វា​ចេញមកក្រៅ​ទាន់ពេល កុំ​អី​វា​អាច​នឹង​ថើប​ដង្ហើម​ងាប់​ក៏​ថា​បាន​៕ ប្រែ​សម្រួល​: ខុម​

#